ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងប្រៃសណីយ៍ ដាក់ឱ្យដំណើរការ កម្មវិធីវាស់ស្ទង់លឿនអីនធឺណិត MPTC Speed Test

44

 

ភ្នំពេញ ៖ ក្រសួងបសណីយ៍និងទូរគមនាគមន៍
បានឲ្យដឹងថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍​ ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាព នៃការផ្តល់ទិន្នន័យនិងព័ត៌មាន ជាក់លាក់អំពីស្ថានភាពអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់ ក.ប.ទ. បានបង្កើតកម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត “ MPTC Speed Test ”។

កម្មវិធី MPTC Speed Test នេះ ងាយស្រួលប្រើ ហើយបង្ហាញលទ្ធផលច្បាស់លាស់អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់ ក.ប.ទ. បានបង្កើតកម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត – MPTC Speed Test ”។ ទន្ទឹមនឹងនេះ លទ្ធផលនៃការវាស់ស្ទង់ របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាព សេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។

កម្មវិធី MPTC Speed Test នេះ មានមុខងារចម្បងសម្រាប់វាស់ស្ទង់ដំណើរការអឺនធឺណិតនៅគ្រប់ ទីកន្លែង និងគ្រប់ពេលវេលា ដោយបង្ហាញលទ្ធផលច្បាស់លាស់អំពីល្បឿនទាញយក (Download Speed) ល្បឿន បង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latercy) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូ តាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។ លើសពីនេះទៀត ក្នុងករណី ដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយ មិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចយកលទ្ធផលនោះជាភស្តុតាងសម្រាប់រាយការណ៍មកនិយ័តករ ទូគមនាគមន៍កម្ពុជា តាមរយៈទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីមែល [email protected] ដើម្បីប្តឹង តវ៉ា (Complaint) និងស្វែងរកដំណោះស្រាយ។

សាធារណជនអាចទាញយកកម្មវិធីនេះមកប្រើប្រាស់ដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ ដោយគ្រាន់ តែវាយពាក្យ “ MPTC Speed Test ” លើ App Store និង Play Store ឬ ស្កេន QR Code ខាងក្រោម ជាការស្រេច។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាប និងសូមបណ្តាញសារព័ត៌មានមេត្តាជួយផ្សព្វផ្សាយ អំពីកម្មវិធីនេះឱ្យបានទូលំទូលាយ ដើម្បីជាការចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅកម្ពុជាឱ្យកាន់តែប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង