ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឡុង ឌីម៉ង់៖ យុទ្ធសាស្ត្រគណនេយ្យភាពសង្គម គឺជាកញ្ចក់ឆ្លុះបញ្ចាំង ពីប្រសិទ្ធភាព និងគុណភាពរវាងអ្នកផ្ដល់ និងអ្នកទទួលសេវាសាធារណៈ នៅថ្នាក់ក្រោមជាតិ

234

 

ព្រះសីហនុ៖លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា៖យុទ្ធសាស្ត្រគណនេយ្យភាពសង្គម គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រសិទ្ធភាព និងគុណភាពរវាងអ្នកផ្ដល់ និងអ្នកទទួលសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ។លោកបញ្ជាក់បែបនេះ នៅក្នុងហ្វេសប៊ុកផ្លូវការរបស់ លោកកាលពីថ្ងៃទី១៧កុម្ភៈ២០២២នេះ។

អភិបាលរងខេត្តព្រះសីហនុបញ្ជាក់ថា៖ នេះជាលើកទីមួយដែលលោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលប្រឡូកក្នុងវិស័យនេះ តែលោកបានលង់ជាមួយនឹង របៀបរបបនៃការចូលរួមចំណែក ទទួលខុសត្រូវពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងសង្គម។

ហើយមួយវិញទៀត លោកពិតជាពេញចិត្តពេញថ្លើម ជាមួយនឹងអ្នកស្ម័គ្រចិត្តដែល ធ្វើកិច្ចការសម្របសម្រួល សេវាគណនេយ្យភាពសង្គម ដែលភាគច្រើនជាយុវជននៅមូលដ្ឋាន ហើយដែលបានចូលរួម យ៉ាងសស្រាក់សស្រាំក្នុងការងារ អភិវឌ្ឍន៍មូលដ្ឋានប្រកបដោយគណនេយ្យភាព៕

អត្ថបទដែលជាប់ទាក់ទង