ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច ស្រុកកណ្តាលស្ទឹង ចាប់ឆក់កាបូបលុយ ពីរនាក់

292

កណ្តាល : សមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានអោយដឹងថា : នៅវេលាម៉ោ ០៧:៣០នាទី​ ព្រឹកថ្ងៃទី ១៦ កុម្ភ:ឆ្នាំ២០២២ នៅចំណុច ភូមិ​ ព្រៃតាតូច​​ ឃុំ​ បឹងខ្យាង​ ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​ មាន ជនរងគ្រោះ​ ម្នាក់ ឈ្មោះ​ មិន​ ស្រីទូច​​ ភេទ​ ស្រី​ អាយុ​ ៣៧ ឆ្នាំ​ស្នាក់នៅ​ភូមិ​ កណ្តឹង​តូច​ ឃុំ​ កណ្តឹង​ ស្រុក​ បាទី​ ខេត្ត​ តាកែវ​ មុខ​របរ​ លក់ដូរ ត្រូវបាន ជនសង្ស័យ​ ចំនួន ០២នាក់​ បានធ្វើសកម្មភាព ឆក់ កាបូប ដែលមានឈ្មោះ :
១.ឈ្មោះ​ ​ឈាង​ ឬទ្ធា​​ ភេទ​ ប្រុស​ អាយុ​ ១៥​ឆ្នាំ​មានទីលំនៅ​ភូមិ​ គោក​ឃ្លាង​ សង្កាត់​ ភ្នំពេញ​ថ្មី​ ខណ្ឌ​ សែន​សុខ​ រាជធានី​ភ្នំពេញ​ ។ មុខរបរ​ សិស្ស​ សាលា​ហ៊ុនសែន​ភ្នំពេញថ្មី​(ឃាត់​ខ្លួន​)
២.ឈ្មោះ​ ហ៊ាង​ ប៊ុន​ហាក់​ ភេទ​ ប្រុស​ អាយុ​ ១៦​ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ គោក​ឃ្លាង​ សង្កាត់​ ភ្នំពេញ​ថ្មី​ ខណ្ឌ​ ទួលគោក​ រាជធានី​ភ្នំពេញ​។ មិន​ពិត​ប្រាកដ​(ឃាត់ខ្លួន​)។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន
-ម៉ូតូ​ ០១គ្រឿង​ ម៉ាក​Honda​ Dream​ C​125 ស៊េរី​ឆ្នាំ​ ២០២២​ ពណ៌​ ខ្មៅ​ គ្មាន​ ស្លាកលេខ។
-កាបូប​ដៃ​ដាក់លុយ ពណ៌​ ខ្មៅចំនួន​ ០១
-អត្តសញ្ញាណ​ប័ណ្ណ​ថតចម្លង​ ០១​ សន្លឹក​ (ឈ្មោះ​ ទូច​ សំណាង​)
-ប័ណ្ណ​ចាក់វ៉ាក់សាំង​កូវីត​ ១៩​ ០១​ សន្លឹក​(ឈ្មោះ​ ទូច​ សំណាង​
-ប័ណ្ណ​សម្គាល់​យានយន្ត​ ០១​ សន្លឹក​
-កាបូប​ក្រវាត់​ចង្កេះ​ ចំនួន​ ០១​ (របស់​ជនរងគ្រោះ​)
-លុយដុល្លា​រ​ចំនួន​ ៣១៨​ ដុល្លារ​(របស់​ជនរងគ្រោះ​)
-លុយ​ខ្មែរ​ចំនួន​ ១.១២១.០០០​ រៀល​(របស់​ជនរងគ្រោះ​)
-ទូរស័ព្ទ​ដៃ​ OPPO ០១​ គ្រឿង​ពណ៌​ ទឹក​ប្រាក់​(របស់​ជនរងគ្រោះ​)។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា : នៅ​វេលាកើតហេតុខាងលើ ជនសង្ស័យ​ឈ្មោះ​ ឈាង​ ឬទ្ធា​ បានជិះ​ម៉ូតូ​មួយគ្រឿង​ខាង​លើ​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ ទៅ​យក​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ​ ហ៊ាង​ ប៊ុន​ហាក់​ដែល​នៅ​ភូមិ​ជាមួយ​គ្នា​ ពេល​ជិះ​មកដល់​ផ្ទះ​របស់​ឈ្មោះ​ ហ៊ាង​ ប៊ុន​ហាក់​ ជនសង្ស័យ​ឈ្មោះ​ឈាង​ ឬទ្ធា​ បាន​អោយឈ្មោះ​ ហ៊ាង​ ប៊ុន​ហាក់​ បេីក​ម៉ូតូ​ហើយ​ខ្លួន​ពីរក្រោយ​ ដោយ​ប្រាប់​ថា​យកលេ​ ទៅអោយគេ​នៅ​ម្ដុំ​រង្វង់​មូល​គួរស្រូវ​ ហេីយ​ឈ្មោះ​ ហ៊ាង​ ប៊ុន​ហាក់​ បាន​បេីក​ម៉ូតូ​ឆ្ពោះ​មក​វង្វង់​គួរស្រូ​វ​ រួច​ជិះ​ហួស​មកទិស​ខាងត្បូង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ រហូត​ដល់​ហួស​ផ្សារ​ដើម​អំពិល​ ឃុំ​ បឹងខ្យាង​ បាន​ឃើញ​ជនរងគ្រោះ​ខាងលេី​ជិះ​ម៉ូតូ​តែ​ម្នាក់​ឯង​នឹង​ មាន​កាបូប​លុយ​ដាក់​ជាប់​នឹងចង្កេះ​ ភ្លាមនោះ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បា​នបត់​ម៉ូតូ​​ជិះ​​តាម​ពី​ក្រោយ​ហេីយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​របស់​ជន​រងគ្រោះ​ បេីក​ម៉ូតូ​រត់គេច​ខ្លួន​មកទិស​ខាន​ជេីង​ តែត្រូវ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដេកតាម​ពីក្រោយ​ហេីយ​ស្រែក​ថា​ចោរៗ​ ពេល​នោះ​កំម្លាំង​ប្រជាការពារ​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​បឹងខ្យាង​ហៅ​តាម​វិទ្យុ​ទាក់ទង​អោយជួយ​ស្ទាក់​ រហូត​ដល់​ចំណុច​ភូមិ​ តាដោល​ទី​ ឃុំ​ អំពៅព្រៃ​ ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​ចោល​រួច​រត់​គេចខ្លួនតាមវាលស្រែ​ រហូត​ដល់​ចំណុច​ភូមិ​ ស្វាយ​ព្រៃ​ ឃុំ​ កណ្តោក​ ទេីប​កម្លាំង​ប្រជា​ការពារ​ និង​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ កណ្តោក​ចាប់​ឃាត់​ខ្លួន​បាន​ រួច​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ ដេីម្បី​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង