ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់ដីនៅប្រេស៊ីល បណ្តាលឲ្យមាន អ្នកស្លាប់១៤០នាក់

106

ប្រេស៊ីល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១០៥ នាក់ ខណៈមនុស្ស ១៤០ នាក់នៅតែបាត់ខ្លួន ដោយសារគ្រោះបាក់ដី និងទឹកជំនន់ដែលបង្កឡើង ដោយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអង្គារ នៅទីក្រុង Petropolis នៃប្រទេសប្រេស៊ីល ក្នុងរដ្ឋ រីយ៉ូឌឺចាណេរ៉ូ ។ អាជ្ញាធរក្នុងតំបន់បានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ។

យោងតាមអាជ្ញាធរការពារជនស៊ីវិលប្រចាំនៅរដ្ឋ រីយ៉ូឌឺចាណេរ៉ូ អ្នកពន្លត់អគ្គីភ័យយ៉ាងហោចណាស់ ៤០០នាក់កំពុងធ្វើការជាមួយបុគ្គលិកកងទ័ពដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីផ្នែកដ៏ធំនៃក្រុង Petropolis ត្រូវបានបំផ្លាញដោយការរគ្រោះបាក់ដី និងទឹកជំនន់ ។

គួររំលឹកថា ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអង្គារនៅ ក្នុងទីក្រុងភ្នំមួយនេះមានចម្ងាយប្រហែល៦៨គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង រីយ៉ូឌឺចាណេរ៉ូ បានបង្កឱ្យមានគ្រោះបាក់ដីជាង៥០ទីតាំង ។

ប្រជាពលរដ្ឋជាង៥០០គ្រួសារ ត្រូវបានជម្លៀសចេញ ខណៈបណ្តាញអគ្គិសនី និងការផ្គត់ផ្គង់ទឹកស្អាត ក៏រងផលប៉ះពាល់ផងដែរដោយសារគ្រោះបាក់ដីនេះ ៕

អត្ថបទដែលជាប់ទាក់ទង