ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់មួយក្បាលទៀត ហើយទៅ ព្រលែងក្នុងសមុទ្រធម្មជាតិ

156

 

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់មួយក្បាលទៀត ហើយទៅ ព្រលែងក្នុងសមុទ្រធម្មជាតិវិញ ហើយនេះជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១៣១ផងដែរ។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៏ថា គ្រប់ពេលដែលនាំយក ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបាន លែងក្នុង សមុទ្រឡើងវិញដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍ អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រមួយនេះគឺ KH0393។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បន្តទៀតថាសត្វល្មិចឬអណ្តើកសមុទ្រ និងសត្វក្រាស់ ដែល លោកឧកញ៉ា ទទួលពីអ្នកនេសាទគឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ាបានរៀបចំធ្វើការកឹប សៀលរាល់ពេលមុនព្រលែងចូលក្នុងសមុទ្រ ហើយការកឹបសៀលសម្គាល់ បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទ បានសត្វល្មិចឬអណ្តើកសមុទ្រដែល ឃើញមានកឹបសៀលសម្គាល់អ្នកនេសាទ នៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

ជាមួយគ្នានេះ លោក ឧកញ្ញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ ស្មារតីសហការរបស់ បងប្អូនអ្នក នេសាទដែលចូលរួមជួយ ការពារអភិរក្សសត្វសមុទ្រកម្រជាសកល ដោយបាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រមកប្រគល់ជូនលោក ជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ៕

អត្ថបទដែលជាប់ទាក់ទង