ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌប្ញស្សីកែវ ចុះបង្ក្រាបបើក លេងល្បែងស៉ីសងខុសច្បាប់ តាមប្រព័ន្ធអ៉ីនធើណែត មួយកន្លែង នៅសង្កាត់ស្វាយប៉ាក

41

ភ្នំពេញ៖នៅថ្ងៃទី​១៩ ខែកុម្ភៈ​ ឆ្នាំ​២០២២​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ក្រោមការដឹកនាំបញ្ជាពី លោក ឯក ឃុនដឿន​ ជាប្រធាន និងជាអភិបាលខណ្ឌ បានចុះបង្ក្រាបបើកលេងល្បែងស៉ីសងខុសច្បាប់ តាមប្រព័ន្ធអ៉ីនធើណែត មួយកន្លែង នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

កម្លាំង បានឃាត់ខ្លួន មនុស្សប្រុសស្រី ០៨ នាក់ (ស្រី០៥នាក់) ព្រមទាំង បានដកហូត សម្ភារៈ​រួមមាន៖ កុំព្យូទ័រ ១៧ គ្រឿង ម៉ូតូ ៥ គ្រឿង ម៉ាស៉ីនព្រីនធើ ៣ គ្រឿង ទូរទស្សន៍ ៣ គ្រឿង ធុងចាប់រង្វាន់ ០១ និង ប្រាក់ ២១០,០០រៀល ។

កម្លាំងខណ្ឌបាននាំខ្លួនជនសង្ស័យ និងវត្ថុតាង ទៅអធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីអនុវត្តតាមនីតិវិធីជាបន្ត៕

អត្ថបទដែលជាប់ទាក់ទង