ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋធ្វេីតេស្តរហ័សឃើញវិជ្ជមាន កូវីដ-១៩​ សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ​ទៅអាជ្ញាធរ​ភូមិ​ សង្កាត់​ ខណ្ឌ​ ឫបញ្ជូនទៅមណ្ឌលសុខភាព

77

ភ្នំពេញ៖ ប្រជាពលរដ្ឋដដែលបានធ្វេីតេស្តរហ័សរកកូវីដ១៩និងមានលទ្ធផលតេស្តវិជ្ជមានសូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះទៅអាជ្ញាធរភូមិសង្កាត់ខណ្ឌឫបញ្ជូនទៅមណ្ឌលសុខភាព។

  លោក វេជ្ជបណ្ឌិតងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី២២កុម្ភៈនេះថា៖ ប្រជាពលរដ្ឋដដែលបានធ្វេីតេស្តរហ័សរកកូវីដ១៩និងមានលទ្ធផលតេស្តវិជ្ជមានសូមបងប្អូនដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះទៅអាជ្ញាធរភូមិសង្កាត់ខណ្ឌឫបញ្ជូនទៅមណ្ឌលសុខភាព។ ការដែលប្រជាពលរដ្ឋស្នើសុំព្យាបាលនៅតាមផ្ទះ គឺយើងមានប្រព័ន្ធការងាររបស់យើងនៅតាមខណ្ឌរួចហើយ ក្រុមការងារនេះនឹងធ្វើការងារជាមួយពួកគាត់ហើយ។

  ចំពោះកិច្ចសន្យាយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ១៩ នៅផ្ទះ គឺប្រជាពលរដ្ឋត្រូវបំពេញពាក្យសុំ ដែលបានបញ្ជាក់ពីគោត្តនាមនាម អ្នកជំងឺ ថ្ងៃខែឆ្នាំទទួលលទ្ធផល(+)ថ្ងៃខែឆ្នាំកំណើតភេទ អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនជាដើម។

   ការស្ម័គ្រចិត្ត និងយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ១៩ នៅផ្ទះប្រជាពលរដ្ឋត្រូវសហការជាមួយ គ្រូពេទ្យព្យាបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការតាមដានស្ថានភាពសុខភាព ផ្ដល់ព័ត៌មានត្រឹមត្រូវជាប្រចាំ និងគោរព តាមការណែនាំ ក្នុងអំឡុងពេលធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ១៩ នៅផ្ទះ។

   អ្នកជម្ងឺកូវីដ១៩ សមាជិកក្នុងផ្ទះ សន្យាគោរពតាមគោលការណ៍អនុវត្តសម្រាប់អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ និងគោលការណ៍ស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគសម្រាប់អ្នកថែទាំដែលផ្ដល់ការថែទាំព្យាបាលនៅតាមផ្ទះប្រកបដោយការទទួលខុសត្រូវខ្ពស់។ សន្យាអនុវត្តវិធានសុខាភិបាលក្នុងរយៈពេលព្យាបាលនៅផ្ទះ ក្នុងនោះទី១ស្នាក់នៅបន្ទប់ដាច់ដោយឡែកពីសមាជិកគ្រួសារ មានអនាម័យស្អាត និងមានខ្យល់ចេញចូលល្អ

ពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាតយ៉ាងតិច ២ម៉ែត្រ។

បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ) និងពិសាទឹកឱ្យបានច្រើន

. តាមដានសុខភាពខ្លួនឯង ឱ្យបានញឹកញាប់ទៀតទាត់ជាប្រចាំ

ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។

ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ

. ប្រើប្រាស់សម្ភារៈដាច់ដោយឡែក និងបោកគក់ជាមួយសាប៊ូនិងទឹកឱ្យបានត្រឹមត្រូវ។

. វេចខ្ចប់សម្រាមចោលឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែក។

  ក្នុងករណីប្រព្រឹត្តខុសពីវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដែលអាចបណ្ដាលឱ្យចម្លងជំងឺដល់ បុគ្គលដទៃត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលន ជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

 

អត្ថបទដែលជាប់ទាក់ទង