ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ USAID បណ្តុះបណ្តាលបដិសណ្ឋារកិច្ ចដល់សហគមន៍ អេកូទេសចរណ៍ ចំនួន១៩ នៅតំបន់ព្រៃឡង់

57

 

ភ្នំពេញ៖ អង្គការ USAID បានឱ្យដឹងនៅរសៀល ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២ ថា ៖ សហគមន៍អេកូទេសចរណ៍ជាច្រើនដែល ស្ថិតនៅក្នុងតំបន់ទេសភាពព្រៃឡង់ និង តំបន់ជុំវិញ គឺមានភាពថ្មីថ្មោងនិងមានបទពិសោធន៍តិចតួច ក្នុងការផ្តល់សេវាកម្មទេសចរណ៍។ ជាលទ្ធផល ពួកគេមិនអាចបំពេញនូវសេវាកម្ម តាមតម្រូវការរំពឹងទុករបស់ភ្ញៀវទេសចរ បានឡើយ ។

ដូចនេះគម្រោង USAID ព្រៃឡង់បៃតង កំពុងសហការជាមួយ Spoons Cambodia ដើម្បីផ្តល់ការបណ្តុះបណ្តាលផ្នែកបដិ សណ្ឋារ កិច្ចដល់សមាជិកសហគមន៍អេកូទេសចរណ៍ចំនួន ១៩ ដែលស្ថិតនៅក្នុងតំបន់ទេសភាពនេះ។ វគ្គបណ្តុះបណ្តាលរយៈពេលប្រាំថ្ងៃ មានបីវគ្គដាច់ដោយឡែកពីគ្នា ដោយមួយវគ្គៗមានសិក្ខាកាមចំនួន២៥នាក់ ដែលធ្វើឡើងនៅការិយាល័យរបស់ Spoons Cambodia ក្នុងខេត្តសៀមរាប នៅក្នុង ខែកុម្ភៈនិង ខែមីនាឆ្នាំ២០២២។ តាមរយៈការសិក្សាពីទ្រឹស្តីនិងការអនុវត្តផ្ទាល់ វគ្គបណ្តុះបណ្តាលនេះផ្តល់នូវជំនាញ កម្រិតខ្ពស់ក្នុង បដិសណ្ឋារកិច្ច ការផលិតម្ហូបអាហារ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។

ក្នុងអំឡុងពេលនៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានទៅទស្សនាសណ្ឋាគារ ដើម្បីសង្កេតមើលការធ្វើបដិសណ្ឋារកិច្ច និងការរៀបចំម្ហូបអាហារ និងតាមរយៈការសំដែងដោយរៀបចំ និងបម្រើអាហារ និងភេសជ្ជៈអោយគ្នាទៅវិញទៅមក។
សមាជិកនៃសហគមន៍អេកូទេសចរណ៍ទាំង នេះពឹងផ្អែកលើប្រាក់ចំណូល ដែលពួកគេទទួលបានតាមរយៈ ការផ្តល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ផ្ទះស្នាក់នៅ ផលិតផលក្នុងស្រុក និងសកម្មភាពទេសចរណ៍ធម្មជាតិសម្រាប់ភ្ញៀវទេសចរ។ ការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចយ៉ាងស៊ីជម្រៅនេះ នឹងផ្តល់ឱ្យសមាជិកសហគមន៍នូវជំនាញចាំបាច់ ដើម្បីផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ សម្រាប់ភ្ញៀវទេសចរ ដើម្បីបង្កើនបំពេញ នូវតម្រូវការរបស់អតិថិជន និងការលើកកំពស់ទៅដល់សហគមន៍ ដែលនាំអោយមានចំនួនភ្ញៀវទេសចរ កាន់តែច្រើន និងធ្វើឱ្យជីវភាព សហគមន៍កាន់តែប្រសើរឡើង ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង