ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាត្រៀម ទទួលទង់ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម

289

ភ្នំពេញ៖គណៈកម្មកាជំនាញរបស់កមញបូជាពេលនេះកំពុងតែត្រឿមទទួលទង់ស៊ីហ្គេមពីប្រទេសវៀតណាមនិងទង់អាស៊ានប៉ារ៉ាហ្គេមពីប្រទេសឥណ្ឌូនេស៊ីនាខែកក្កដាខាងមុខនេះ ។
ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមលើកទី៣២ មានប្រសាសន៍ថាព្រឹត្តិការណ៍កីឡាទាំង២គឺ
ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ គឺជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ។

បន្ទាប់ពីទទួលទង់សម្រាប់ស៊ីហ្គេមថ្ងៃទី២៣ឧសភា
ក្នុងពីធីបិទការប្រកួតជាផ្លូវការ នៃម្ចាស់ផ្ទះវៀតណាមនោះកម្ពុជា នឹងរៀបចំប្រតិភូមួយទៀត ដើម្បីទៅទទួលទង់អាស៊ានប៉ារ៉ាហ្គេមពីម្ចាស់ផ្ទះ
ឥណ្ឌូនេស៊ីដើម្បីបើកទទួលស្វាគមន៍ បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ។

អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជាលោកយី វាសនា បានចាត់ទុកថាការលុបចោល ព្រឹត្តិការណ៍ចំនួន២ គឺជាក្ដីបារម្ភរបស់អាស៊ាន
ដែលអត្តពលិកជនពិការរួមទាំង គណៈកម្មការបច្ចេកទេស មិនបានដុសខាត់សមត្ថភាព ជំនាញរបស់ខ្លួនដែលធ្វើឲ្យជះឥទ្ធិពល មិនល្អដល់ គុណភាពបច្ចេកទេសអត្តពលិកក្នុងតំបន់ ។

ពេលនេះកីឡាករ កីឡាការិនីជនពិការកម្ពុជា កំពុងហ្វឹកហាត់បិទខ្ទប់ជាច្រើនប្រភេទកីឡា ក្រោមការទំនុកបម្រុងពីក្រសួងអប់រំយុវជន និង កីឡា ។ប្រសិនបើឆ្នាំ២០២២នេះ មានព្រឹត្តិការណ៍ប្រកួតអន្តរជាតិ កាន់តែច្រើននោះការត្រៀមខ្លួន របស់កីឡាករ កីឡាការិនីជនពិការ
សម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ក៏កាន់តែមានឧិកាសច្រើន ក្នុងការប្រជែងយកមេដាយដែរ ។ពេលនេះកម្ពុជាគាំទ្រពេញទំហឹងចំពោះអាស៊ាមប៉ារ់ាហ្គេម ដែលឥណ្ឌូនេស៊ីទទួលធ្វើជាម្ចាស់ផ្ទះ ជំនួសវៀតណាម ។

សូមបញ្ជាក់ថា វៀតណាមដដែលទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមទាំងស្តាក់ស្ទើរនោះ បានសម្រេចលុបចោលការធ្វើជាម្ចាស់ផ្ទះ នៃអាស៊ានប៉ារ៉ាហ្គេម ដោយសារតែវិបត្តិកូវីដ ១៩តែប្រទេសឥណ្ឌូនេស៊ី បានដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្កេមលើកទី១១ជំ
នួសប្រទេសវៀតណាម ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៩ ស៊ីហ្គេមនៅប្រទេសហ្វីលីពីន ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ត្រូវបានលុបចោលម្ដង ហើយពេលនេះ
វៀតណាមលុបចោលម្ដងទៀត ទើបធ្វើឲ្យសហព័ន្ធកីឡា ជនពិការអាស៊ីអាគ្នេយ៍ មានកង្វល់យ៉ាងខ្លាំងព្រោះការលុបចោល បែបនេះបង្កផលប៉ះពាល់ខ្លាំង ដល់គុណភាពបច្ចេកទេសអត្តពលិក និង មន្ត្រីបច្ចេកទេស ។ទោះចាយ៉ាងណាប្រទេសឥណ្ឌូនេស៊ី បានទទួលយកការធ្វើជាម្ចាស់ផ្ទះ
នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ឆ្នាំ២០២២នេះ ៕

អត្ថបទដែលជាប់ទាក់ទង