ថៃទោះបីចាញ់វៀតណាម ក៏បានឡើងទៅវគ្គ៤ក្រុម ចុងក្រោយដែរ
ភ្នំពេញ៖ព្រឹត្តិការណ៍AFF U-23 Championship 2022បានបញ្ចប់ការប្រកួតជម្រុះ ក្នុងពូលកាលពីយប់ថ្ងៃទី២២កុម្ភៈហើយដែលការប្រ
កួតចុងក្រោយនោះ គឺប្រកួតសម្រាប់ពូល C ។
ក្រុមថៃបានលេងចាញ់ ក្រុមវៀតណាម០ទល់១ ។ ទោះបីក្រុមថៃទទួល បរាជ័យក៏ពិតមែនក៏ក្រុមទាំង២នេះ ដឹកដៃគ្នាឡើងលេងបន្តវគ្គ៤ក្រុមចុងក្រោយដែរ ។សូមបញ្ជាក់ថាពូល C មាន៣ក្រុមគឺសឹង្ហបូរី ថៃនិងវៀតណាម ។ ក្រុមសឹង្ហបូរីលេងចាញ់ក្រុមថៃ១ ទល់ ៣ និងក្រុម
លេងចាញ់ក្រុមវៀតណាម០ទល់៧ ។
ពេលនេះ៤ក្រុមដែលឡើង ទៅលេងបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ មានក្រុមទីម័រខាងកើត ក្រុមឡាវ ក្រុមវៀតណាម និងក្រុមថៃ ។
នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រុមឡាវ ជួបជាមួយក្រុមថៃ និងក្រុមទីម័រខាងកើត ជួបជាមួយក្រុមវៀតណាម ។
គ្រូបង្វឹកវៀតណាមទទួលស្គាល់ថាថៃ គឺជាក្រុមខ្លាំងដែលក្រុមនេះមានឧិកាសច្រើន ក្នុងការយកឈ្នះលើក្រុមរបស់ខ្លូន តែអ្នកការពាររបស់វៀតណាម មិនអនុញ្ញាត
ក្រុមថៃឆ្លងផុតពីរបាំង ការពាររបស់ខ្លួនឡើយ ។
ចំពោះគ្រូបង្វឹកថៃវិញ ក៏និយាយថាក្រុមទាំង២នេះ អាចជួបគ្នាម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រប្រសិន បើក្រុមទាំង២នេះឆ្លងផុតវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នានោះ ៕