ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ កោតសរសេីរ ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទី​ ភារកិច្ចរបស់មន្ត្រីគ្រប់ៗរូប​

363

ព្រះវិហារ៖ មន្ទីរសាធារណការនិងដឹកជញ្ជូននិងដឹកជញ្ជូនខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២២នេះបានបេីកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែកុម្ភៈនិងលេីកទិសដៅសម្រាប់អនុវត្តខែមីនាឆ្នាំ២០២២ក្រោមអធិបតីភាពលោកសំលាងទ្រីប្រធានមន្ទីរនិងមានការចូលរួមពីលោកអនុប្រធានមន្ទីរលោកប្រធានអនុប្រធានការិយាល័ជាច្រេីនរូបទៀត។

   បន្ទាប់ពីបានស្តាប់របាយការណ៍និងការលេីកឡេីងពីលទ្ធផលការងារនិងបញ្ហាប្រឈមដែលបានអនុវត្តនៅក្នុងខែកុម្ភ:​ ពីតាមការិយាល័យជំនាញរួចមកលោកប្រធានមន្ទីរបានថ្លែងកោតសរសេីរចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់មន្ត្រីគ្រប់ៗរូបដែលធ្វេីឲ្យការងាររបស់មន្ទីរទទួលបានជោគជ័យ។ជាមួយនឹងលទ្ធផលការងារដែលមន្ត្រីយេីងអនុវត្តបានជោគជ័យក៏មានបញ្ហាមួយចំនួននៅមានការខ្វះខាតចន្លោះប្រហោងផងដែរពិសេសគឺបញ្ហារបាយការណ៍។

   លោកសំលាងទ្រីបានមានប្រសាសន៍គូសបញ្ជាក់ទៀតថាការងារកន្លងមកមន្ត្រីយេីងធ្វេីបានជោគជ័យច្រេីនណាស់ប៉ុន្តែនៅក្នុងរបាយការណ៍គឺអត់បានរំលេចឡេីងទាល់តែសោះចឹងបានន័យស្មេីមិនឹងយេីងមិនបានធ្វេី។ដោយឡែកសម្រាប់ខែមីនាខាងមុខនេះការងារដែលមន្ទីរបានដាក់ចេញចំនួន៣៨ករណីលោកសង្ឃឹមជឿជាក់ថាមន្ត្រីរបស់យេីងនឹងយកទៅអនុវត្តទទួលបានជោគជ័យ។

  លោកប្រធានមន្ទីរក៏បានធ្វេីការណែនាំដល់មន្ត្រីទាំងអស់ត្រូវថែទាំសុខភាពប្រកាន់ខ្ជាប់នូវអនាម័យពិសេសអនុវត្តឲ្យបានទៀងទាត់តាមវិធានការក្រសួងសុខាភិបាលវិធានការរបស់រាជរដ្ឋាភិបាល៣កុំនិង៣ការដេីម្បីការពារខ្លួនយេីងក្រុមគ្រួសារនិងអង្គភាពរបស់យេីងពីជំងឺកូវីដ១៩៕

 

អត្ថបទដែលជាប់ទាក់ទង