ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំផ្ទុះគ្រាប់បែក​ ភាគខាងកើត​ អាហ្វហ្គានីស្ថាន ស្លាប់ ៧០នាក់ និងរបួស​២៨៥នាក់

128

(កាប៊ុល)៖ អាជ្ញាធរ​អាហ្វហ្គានីស្ថាន​នៅថ្ងៃពុធនេះ​ បានឱ្យដឹងថា ចំនួនអ្នកសា្លប់នៅ​ក្នុងការវាយប្រហារ​បំផ្ទុះគ្រាប់បែក​អត្តឃាត កាលពី​ថ្ងៃអង្គារ​ នៅឯខេត្តណាងហ្គាហារ (Nangarhar) ភាគខាងកើតប្រទេស បានកើន​ដល់ ៧០នាក់ហើយ ខណៈមនុស្ស ២៥៨នាក់​បានររងរបួស។

នេះបើ​តាមការ ចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១២ ខែកញ្ញាថា ការវាយប្រហារ​បំផ្ទុះគ្រាប់បែក​ គឺមានគោលដៅលើពិធីក្បួនដង្ហែរ​តវ៉ាសន្តិវិធី​មួយរបស់ ក្រុមបាតុកររាប់រយនាក់​នៅក្នុងស្រុក ម៉ូម៉ាន់ដារ៉ា (Mohmandara) នៃខេត្ត Nangarhar។ ក្រុមបាតុករ​ទាំងនេះនាំគ្នាធ្វើបាតុកម្ម​តវ៉ា ដើម្បី ប្រឆាំងជំទាស់​នឹងការរំលោភអំណាច​ ពីសំណាក់ក្រុមមន្ត្រីប៉ូលិស​នៅក្នុងតំបន់។

ពុំទាន់មានក្រុមណាមួយ​ចេញមុខទទួលខុសត្រូវ​នៅឡើយទេ ប៉ុន្តែអាជ្ញាធរ​បានដាក់ការសង្ស័យ​ថា ក្រុម ISIS ឬក្រុម​តាលីបង់​អាចជាអ្នកនៅពីក្រោយ​ខ្នង ការវាយប្រហារ​នេ៕

អត្ថបទដែលជាប់ទាក់ទង