ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខE-Sports ប្រកាសស្វែងរក មេដាយមាសមួយគ្រឿង នៅស៊ីហ្គេមឆ្នាំ២០២៣

284

ភ្នំពេញ៖ លោកជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(E-Sports)មានប្រសាសន៍ថា ក្នុងថានៈជាម្ចាស់ផ្ទះស៊ី
ហ្គេមលើកទី៣២ឆ្នាំ២០២៣ យើងត្រូវតែកំណត់គោលដៅ ប្រជែងយកមេដាយមាស ឲ្យបានយ៉ាងតិចបំផុតមួយគ្រឿងដែរ។

សម្រាប់ប្រភេទកីឡា E-Sports នេះកម្ពុជាគ្រោងរៀបចំដាក់ ចំនួន៥វិញ្ញាសាសម្រាប់ឲ្យប្រកួត ក្នុងស៊ីហ្គេមឆ្នាំ២០២៣ តែយើងក៏ត្រូវតែ
ពិនិត្យមើលថាតើវិញ្ញាសាណាខ្លះ ដែលប្រទេសនានា បង្ហាញពីចេតនាចូលរួម ។សព្វថ្ងៃនេះក្នុងចំណោមវិញ្ញាសាពី៤ ទៅ៥នេះ គឺមានវិញ្ញាសា
គោល២ដែលពេញនិយម គឺវិញ្ញាសាPUBG Mobile និង វិញ្ញាសា Mobile Legend ។

ពីរវិញ្ញាសានេះ កីឡាករកម្ពុជាមានសក្ដានុពលខ្លាំង តែពួកគេស្ថិតនៅក្នុងប្រភេទ អាយុក្រោម១៨ឆ្នាំ ហេតុនេះសហព័ន្ធត្រូវកំណត់អាយុ គឺចាប់ពី១៥ឆ្នាំឡើងទៅ ។

សូមបញ្ជាក់ថា សម្រាប់ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយប្រទេសវៀតណាម នាខែឧសភាឆ្នាំ
២០២២នេះ គេបានកំណត់អាយុកីឡាករចាប់ពី១៨ឆ្នាំឡើងទៅ ។
កត្តាសំខាន់ របស់សហព័ន្ធដើម្បីសម្រេច ជោគជ័យក្នុងការប្រជែងមេដាយនោះ គឺពង្រឹងលើការលើកផែនការ របស់សហព័ន្ធ និង ការប្រឹងប្រែងឲ្យអស់ពីសមត្ថភាព មានឆន្ទៈមោះមុត ក្នុងការហ្វឹកហាត់ដើម្បីបង្កើនគុណភាព បច្ចេកទេសរបស់កីឡាករម្នាក់ៗ ផ្ទាល់តែម្ដង ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមលើកទី៣២(CAMSOC)បានដាក់សន្ទសន៍ មេដាយមាសមួយគ្រឿង ដល់សហព័ន្ធកីឡាE-Sports សម្រាប់២០២៣។ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀទណាម គឺជាការចូលរួមដើម្បីបង្កើន សមត្ថភាពរបស់កីឡាករតែវៀត
ណាម បានកំណត់យកតែមួយវិញ្ញាសាប៉ុណ្ណោះ គឺ Mobile Legend ៕

អត្ថបទដែលជាប់ទាក់ទង