ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកផ្តើមគំនិតក្នុងការប្រមូលផ្តុំគ្នា ប្រព្រឹត្តល្បែងជល់មាន់ នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ត្រូវបានសមត្ថកិច្ចនគរ បាលកោះហៅ មកធ្វើកិច្ចសន្យា អប់រំណែនាំឱ្យបញ្ឈប់សកម្មភាព

308

បាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិសយ សូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានជ្រាបថា បន្ទាប់ពីលោក ឧត្តមសេនីយ៍​ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដាក់បទបញ្ជាដល់លោក អធិ​ការនគរបាលស្រុកសង្កែឱ្យធ្វើការស្រាវជ្រាវចំ​ពោះព័ត៌មានដែលបានផ្សព្វផ្សាយដោយគេហទំព័រ ហ្វ្រាយដេ ដេលីញូស៍ ចំពោះករណីល្បែងជល់មាន់ក្នុងភូមិសាស្រ្តឃុំកំពង់ព្រៀង ស្រុកសង្កែ កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២២ ម្សិល​មិញនោះរួចមក លោកអធិការនគរបាលស្រុកសង្កែ បានធ្វើការស្រាវជ្រាវនិងស្វែងរក អ្នកផ្តើមគំនិតក្នុងការ ប្រមូលផ្តុំជួបជុំគ្នាជល់មាន់នៅក្នុងមូលដ្ឋានដូចសារព័ត៌មានបានផ្សព្វផ្សាយនោះប្រាកដមែន ។

នៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១០និង ៤០នាទី ឈ្មោះ ដុន យ៉ាន ភេទប្រុស អា​យុ៥៧ឆ្នាំ រស់នៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ កោះហៅ មកធ្វើការសាកសួរចំពោះករណីដែលគាត់ណាត់គ្នាទៅជល់មាន់ក្នុងភូមិសាស្រ្តខាង​លើហើយត្រូវបានផ្សព្វផ្សាយ ដោយអ្នកសារព័ត៌មាន ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ដុន យ៉ាន បានទទួលស្គាល់ថា រូបគាត់ពិតជាបានណាត់គ្នាយក​មាន់ទៅជល់នៅតាមវាលស្រែដែលស្ថិតនៅឆ្ងាយពីទីប្រជុំជន ចំណុចទួលតាសោម ដែលមានភូមិ សាស្រ្តជាប់គ្នាជាមួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃនោះពេលកំពុងរៀបចំជល់មាន់ ក៏មានអ្នកសារព័ត៌មានមួយក្រុមចុះទៅដល់ធ្វើការថតឡាយជាវីដេអូ បង្កឱ្យពួកគាត់ភ័យខ្លាចក៏នាំគ្នារត់ ចេញពីទីតាំងនោះតែម្តងទៅ។

ទោះជាបែបនេះក្តី ឈ្មោះ ដុន យ៉ាន ត្រូវបានស​ម​ត្ថកិច្ចនគរបាលធ្វើកិច្ចសន្យាឱ្យគាត់បញ្ឈប់សកម្មភាព បែបនេះជាបន្តទៀត ក្រោយពីបានធ្វើកំណត់ ហេតុសាកសួររួចមក និងបានអនុញ្ញាតឱ្យគាត់វិល ទៅកាន់លំនៅដ្ឋានវិញនាថ្ងៃដដែល។

ជាមួយនេះក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអរគុណចំពោះ សាធារណជនអ្នកសារព័ត៌ មាននិងអ្នកប្រើប្រាស់បណ្តាញសង្គម ដែលតែងតែផ្តល់នូវព័ត៌មាននា​នាទាក់ទងនឹងករណីល្មើសច្បាប់ កើតមាននៅ​ក្នុងមូលដ្ឋាន ដែលបញ្ហានេះពិតជាមាន សារៈសំខាន់យ៉ាងក្រៃលែងចំពោះសមត្ថកិច្ចនគរបាលក្នុងការស្រាវជ្រាវស៊ើបអង្កេតនិងឈានទៅ ការអនុវត្តវិធានការនានាស្របតាមនីតិវិធ-ច្បាប់ជាធរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសា​ធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមមេត្តជ្រាប និងសូមបន្តចូលរួម សហការជាមួយ សមត្ថកិច្ចនគរបាលដោ​យ​ភាតរភាពបំផុត សូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង