ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តចុះជួបផ្ទាល់ដោះស្រាយភ្លាមសន្យាថានៅក្នុងខែតុលា ខាងមុខនេះ បងប្អូននឹងមានអគ្គិសនីភ្លើងប្រើប្រាស់ហើយ

64


ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម និងសហការី បានចុះទៅជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋទាំង២ភូមិ ដើម្បី បានពិនិត្យស្ថានភាពជាក់ស្ដែង និងដោះស្រាយ នូវសំណូមពរនេះ ។

ការចុះទៅភ្លាមៗរបស់លោកអភិបាលខេត្តគឺឆ្លើយតបតាម សំណូមពរ របស់ប្រជាពលរដ្ឋ ចំនួន ២ភូមិ នៅក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលក្រុមប្រឹក្សាខេត្ត បានពាំនាំ លើករណី ដែលពុំទាន់មានភ្លើងប្រើប្រាស់ ខណៈដែលបច្ចុប្បន្ន ពួកគាត់កំពុងប្រើប្រាស់អាគុយ សម្រាប់អគ្គិសនីបំភ្លឺជារៀងរាល់ថ្ងៃ។

មន្ត្រីបានឱ្យដឹងថា៖ក្រោយពីបានស្តាប់នូវការលើកឡើងផ្ទាល់ពីតំណាងប្រជាពលរដ្ឋទាំង ២ ភូមិ និងការលើកឡើងរបស់តំណាងម្ចាស់សេវាកររួចម លោក គួច ចំរើន បានជម្រុញឲ្យប្រជាពលរដ្ឋក្នុងភូមិទាំង ២ សហការជាមួយ ម្ចាស់សេវាករ ដើម្បី ដាក់ពាក្យសុំតចរន្តអគ្គិសនី ចាប់ពីឥឡូវនេះទៅ ។ ក្នុងនោះលោកអភិបាលដោយបានអះអាងថា ៖នៅក្នុងខែតុលា ខាងមុខនេះ បងប្អូននឹងមានភ្លើង អគ្គិសនីជំនួសភ្លើងអាគុយប្រើប្រាស់ហើយ ។
នៅក្នុងឱកាសនោះដែរលោកនគួច ចំរើន ក៏បានផ្ដល់នូវថវិកា ១លានរៀល ដល់មេភូមិទាំង ២ ដើម្បី ចាត់ចែងការងារ នៅពេលម្ចាស់សេវាករ អូសបណ្ដាញមកដល់ ។ ក្រៅពីនោះ លោក អភិបាលខេត្ត ក៏បានប្រគេនបច្ច័យសាងសង់ និងព្រះចៅអធិការវត្ត ១១លានរៀល ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង