ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកពាក់ព័ន្ធជាមួយកីឡា២៤រូបនៅខេត្តរតនគីរីរៀនពីរដ្ឋបាលកីឡា

111

​ភ្នំពេញ:គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបើកវគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡាសម្រាប់មន្ត្រី គ្រូអប់រំកាយ និង កីឡានាខេត្តមណ្ឌលគីរីដែលវគ្គនេះបើកឡើងពីថ្ងៃទី១២ដល់១៥កញ្ញា ។

​លោកវ៉ាត់ ចំរើនអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គនេះ នៅខេត្តមណ្ឌលគីរីតែម្ដង ។មានសិក្ខាកាមដែលជាមន្ត្រីកីឡា គ្រូអប់រំកាយ និង កីឡា ព្រមទាំងអ្នកជាប់ពាក់ព័ន្ធ
ជាមួយកីឡាចំនួន២៤រូបដែលក្នុងនោះមាន២រូបជានារីផងនោះបានចូលរួមសិក្សាក្នុងវគ្គនេះ ។

​វាគ្មិនដែលមានបទពិសោធន៍ចំនួន៤រូបដែលចូលរួមឧទ្ទេសនាមសម្រាប់វគ្គនេះមានលោកវ៉ាត់ ចំរើនអគ្គលេខា
ធិការគនៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបកស្រាយពីផែនការ និង កម្មវិធីហ្វឹកហាត់ និង ផែនការធ្វើដំណើររបស់ប្រតិ
ភូកីឡាពេលចេញទៅប្រកួតនៅក្រៅប្រទេស ។

​លោកវេជ្ជបណ្ឌិតស្ដើង ជាប្រធានអនុគណៈកម្មការវេជ្ជសាស្រ្តអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹង
ឧទ្ទេសនាមអំពីរបបអាហារ និង ភេសជ្ជៈសម្រាប់កីឡាករ-កីឡាការិនីការត្រួតពិនិត្យដូពីង(សារធាតុលើកកម្លាំងដែល
ហាមប្រើប្រាស់សម្រាប់អ្នកកីឡា) ការបញ្ជាក់ភេទ ការសង្គ្រោះបឋម និង វេជ្ជសាស្រ្តកីឡា ។

​លោកកែវ សារ៉េតនាយកសាលាបាល់ទាត់បាទីឧទ្ទេសនាមពីការលេងដោយយុត្តិធម៌(Fair-Play)ការកំណត់
ឧបនិស្ស័យរបស់អ្នកកីឡា ការអភិវឌ្ឍន៍គ្រូបង្វឹក ការអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ និង ការដោះស្រាយបញ្ហា ។

​លោកបឹង គឹមតោអនុប្រធាននាយកដ្ឋានអប្រំកាយ និង កីឡាធ្វើបទបង្ហាញពីការធ្វើការជាមួយអ្នកស្ម័គ្រចិត្ត
ការធ្វើទំនាក់ទំនង ការរៀបចំព្រឹត្តិការណ៍កីឡាមួយ ស្រ្តី និង កីឡា និងការរៀបចំអង្គប្រជុំ ៕

អត្ថបទដែលជាប់ទាក់ទង