ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងការបរទេស ៖ មានបងប្អូនពលរដ្ឋកម្ពុជា ២៣រូប កំពុងរស់នៅប្រទេសអ៊ុយក្រែន

36

ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះថា មានអតីតនិស្សិតខ្មែរដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូ វៀត ក្នុងរង្វង់ទស្សវត្សទី៨០ និងដើមទស្សវត្សទី៩០ ចំនួន ២៣នាក់ ដែលកំពុងរស់នៅលើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ បានបញ្ជាក់បន្ថែមបែបនេះ បន្ទាប់ពីព័ត៌មានបឋមពីថ្ងៃម្សិលមិញ ថាមិនមានពលរដ្ឋ ឬនិស្សិតកំពុងនៅ ប្រទេសអ៊ុយក្រែននោះទេ។
លោកបានបន្ថែមថា ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជា ប្រចាំនៅរុស្សី កំពុងខិតខំទំនាក់ទំនងជាមួយ ពលរដ្ឋខ្មែរទាំងអស់នោះដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់។
សូមរម្លឹកថា បន្ទាប់ពីរុស្ស៊ីបានបើកការ វាយប្រហារលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមកនេះ បណ្តាប្រទេសនានា បានសម្តែងនូវការព្រួយបារម្ភអំពីសុវត្ថិភាព ប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅ ក្នុងប្រទេសអ៊ុយក្រែន ខណៈសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានអំពាវនាវឱ្យមានកិច្ចសន្ទនា និងស្វែងរកដំណោះ ស្រាយដោយសន្តិវិធី រវាងប្រទេសទាំងពីរ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង