ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាលួចយកម៉ូតូ របស់ប្រជាពលរដ្ឋចំនួន០​២នាក់ត្រូវបានសមត្ថកិច្ចនគរ​បាលស្រុកកំរៀងស្រាវជ្រាវ ឃាត់ខ្លួនអនុវត្តតាមច្បាប់

175

បាត់ដំបង ៖ កាលពីថ្ទី ២៥​ ខែកុម្ភៈ ឆ្នាំ២០​២២​វេលាម៉ោង​២៣និង​១​០នាទី​នៅតាមចំណុចផ្លូវជាតិលេខ​៥៩ក្រុមទី០៦ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីលួច​មានស្ថានទម្ងន់ទោ​ស​(លួចម៉ូតូ)មួយបានកើតឡើង ដែលករណី​នេះប្រព្រឹ​ត្តដោយជនសង្ស័យមិនស្គាល់អត្តស​ញ្ញាណនិងចំនួនបានធ្វើសកម្មភាពលួចយក​ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៌​ខ្មៅ លេខម៉ាស៊ីន 6219183 គ្មានស្លាកលេខជារបស់ជនរងគ្រោះ ឈ្មោះហ៊ី សុភា ភេទ​ប្រុសអា​យុ៤៨ឆ្នាំរស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំ​រៀង ខេត្តបាត់ដំបង មានមុខរបរ លក់ដូរ ។

នៅបន្ទាប់ពីពេលកេីតហេតុជនរងគ្រោះបានដាក់​ពាក្យបណ្តឹងចូលមក​សមត្ថកិច្ចនគរបាលស្រុកកំ​រៀងនិង​ដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់ណែនាំបន្ថែមពីលោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រ​ហ្មទ័ណ្ឌ​ លោកវរសេនី​យ៍​ទោ​ វេ​ គឹមចត់​ អធិការ​នគរបាលស្រុកកំរៀង​ បានដឹកនាំធ្វេីការស្រាវជ្រាវ​ ស៊េីបអង្កេត​ រហូតឈានទៅកំណត់មុខស​ញ្ញា​បាន​ ហេីយនៅថ្ងៃទី២៦​ ខែកុម្ភៈឆ្នាំ២០២២​វេលាម៉ោង០៨និង​១០​នាទី​ព្រឹក ដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរា​ជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបងផងនោះ​ សមត្ថកិច្ចនគរបាលស្រុកកំរៀងសម្រេចធ្វេីការឃាត់ខ្លួនមុខស​ញ្ញា​ជាជន​សង័្សយក្នុងករណីនេះចំនួន​០២នាក់គឺ៖
១-ឈ្មោះ ណន ចន្ថាហៅហ៊ុបភេទប្រុ​ស​ អាយុ​២០ឆ្នាំរស់នៅភូមិបឹងរាំង​ ស្រកកំរៀង​ ខេត្តបាត់ដំ​បង។
២-ឈ្មោះ កែ សំរួល ហៅអូនភេទប្រុ​ស​អាយុ​៣៥ ឆ្នាំរស់នៅភូមិដូង ឃុំបឹង​រាំង ស្រុកកំរៀងខេត្តបាត់ដំបង (ជាមុខសញ្ញាចាស់ធ្លាប់ ជាប់ពន្ធនាគារពីបទលួចមានស្ថានទម្ងន់ទោស)នា​ពេលកន្លង​មកដោយនាំ យកមកសាក​សួរនៅអធិ​ការ​ដ្ឋាននគរបាលស្រុកកំរៀង ។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយ​បានឆ្លើយសារភាពថា​ ពួកគេទាំងពីរ​នាក់ពិតជាបានធ្វើសកម្មភាពលួចយក​ម៉ូតូដែលមានភិនភាគដូចខាង​លើរបស់ជនរងគ្រោះប្រាកដមែន។

សមត្ថកិច្ចដកហូតម៉ូតូមួយគ្រឿងជារបស់ជនរងគ្រោះនោះមកប្រគល់ជូនម្ចាស់វិញ។

នៅពេលនេះនគរបាលស្រុកបានក​សាងសំណុំ​រឿងដើម្បីបញ្ជូនមកការិយាល័យជំនាញចាត់ការ​បន្តតាមនីតិវិធី​ ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង