អភិបាលខណ្ឌទួលគោក ចែកអំណោយរបស់ ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣០គ្រួសារ រស់នៅក្នុងសង្កាត់ផ្សារដើមគរ
ភ្នំពេញ៖នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក បានរៀបចំពិធីចែក អំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣០គ្រួសារ រស់នៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជា ពិសី អភិបាលខណ្ឌទួលគោក ដោយមានការអញ្ជើញចូលរួមពី លោក កែវ សុភា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក លោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា លោក លោកស្រី ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់ផ្សារដើមគ។
អភិបាលខណ្ឌទួលគោកបញ្ជាក់ទៀតថា៖អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ បងប្អូនទាំង ៣០ គ្រួសារ ដោយក្នុង ០១ គ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គ.ក ត្រីខ ០១ យួរ , ជែល ០១ដប , ទឹកស៊ីអ៉ីវ ០១ យួរ និងថវិកា ចំនួន ៣០,០០០ រៀល៕