ទម្លាក់គ្រាប់បែកនុយក្លេអ៊ែ សង្គ្រាម ក៏មិនអាចបញ្ចប់ដែរ , ផ្ទុយទៅវិញអាចកើត សង្គ្រាមលោកលើកទី៣ ក៏អាចថាបាន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅសាធារណជនតាមរយៈ Comment ក្នុង Facebookថា អ្វីៗមានការផ្លាស់ប្តូរ មិនដូចជាការទម្លាក់គ្រាប់បែកនុយក្លេអ៊ែ ពីរគ្រាប់នៅជប៉ុនដើម្បីបញ្ចប់សង្គ្រាមលោកលើកទី២នោះឡើយ។
សម្តេចបញ្ជាក់ថា បើចង់បានបែបនេះទៀត មិនមែនតែប្រទេសមួយត្រូវគ្រាប់បរមាណូទេ ប្រទេសអឺរ៉ុបភាគច្រើន និងអាចទាំអាមេរិក និងរុស្ស៊ីផង សុទ្ធតែទទួលគ្រាប់បែកបរមាណូ ហើយសង្គ្រាម ក៏មិនអាចបញ្ចប់ដែរ។ ផ្ទុយទៅវិញអាចកើតសង្គ្រាមលោកលើកទី៣ក៏អាចថាបាន។