ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញ លើកទី៣៣ អាណត្ដិទី៣ ដោយផ្ដោតសំខាន់ លើការងាររដ្ឋបាលទូទៅ

361

ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៣៣ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។

កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌដោយ មានការអញ្ជើញចូលរួម ពីសំណាក់លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំងមានការចូលរួមស្ដាប់ពីសំណាក់អស់លោក .លោកស្រីជាអភិបាលរងខណ្ឌ.សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ សង្កាត់ សមត្ថកិច្ច នាយក-នាយករងរដ្ឋបាលខណ្ឌ ការិយាល័យចំណុះ~ជំនាញ ជុំវិញខណ្ឌមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

កិច្ចប្រជុំដោយលើកយកនូវរបៀបវារៈ ដូចខាងក្រោម
១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្ដិទី៣។
២. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ ប្រចាំខែកម្ភ: និងទិសដៅការងារខែមិនា ឆ្នាំ២០២២ ស្ដីពីការអនុវត្ដការងាររដ្ឋបាល ខណ្ឌបឹងកេងកង។
៣. ពិនិត្យ និងអនុម័តបែងចែកប្រាក់រង្វាន់ លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក ប្រចាំខែកុម្ភ: ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌបឹងកេងកង។
៤.បញ្ហាផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង