ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការពារជាតិរុស្ស៊ីថា កងទ័ពអាកាសរបស់ខ្លួន ត្រួតត្រា ដែនអាកាសទាំងស្រុង លើទឹកដីអ៊ុយក្រែន

272

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃចន្ទនេះបានអះអាងថា កងទ័ពអាកាសរបស់ខ្លួន បានត្រួតត្រា ដែនអាកាសទាំងស្រុង នៅក្នុងទឹកដីអ៊ុយក្រែន ខណៈប្រតិបត្តិការយោធារបស់លោក ពូទីន ឈានចូលថ្ងៃទី៥ ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Financial Times នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមក្រសួងការពារជាតិរុស្ស៊ី, កងទ័ពអាកាសរុស្ស៊ី បានបង្កើតការត្រួតត្រា ដែនអាកាសទាំងអស់ នៅលើទឹកដីអ៊ុយក្រែន រួមទាំងដណ្ដើមបាន ទីតាំងជាច្រើនកន្លែង នៅក្នុងទីក្រុង Berdyansk និងទីក្រុង Enerhodar ព្រមទាំងដែនដីនៅជុំវិញ រោងចក្រថាមពលនុយក្លេអ៊ែរមួយ ក្នុងទីក្រុង Zaporizhiya ស្ថិតនៅភាគអាគ្នេយ៍ នៃប្រទេសអ៊ុយក្រែនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង