គ្រោងបើកសន្និបាត បូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានី នឹងប្រារព្វធ្វើឡើងនៅថ្ងៃទី០២-០៣ ខែមីនា ក្រោមវត្តមាន សម្ដេចក្រឡាហោម ស ខេង
ភ្នំពេញ៖ យោងតាមកម្មវិធីដែលបានគ្រោងទុក សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញនឹងប្រារព្វធ្វើឡើងចំនួន២ថ្ងៃ ពោលគឺនៅថ្ងៃទី០២-០៣ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
តាមកម្មវិធីនេះនៅថ្ងៃទី២ មិនា ធ្វើពិធីបើកសន្និបាត
ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងពិធីបើកសន្និបាតនៅព្រឹកថ្ងៃទី២ មិនា នេះ ដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឡើងអានសុន្ទរកថាបើកសន្និបាត ។ បន្ទាប់មកលោក សេង វណ្ណៈ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ឡើងអានរបាយការណ៍សង្ខេបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ។
នៅថ្ងៃដដែល សន្និបាតនេះបានណែនាំ និងបែងចែកក្រុមពិភាក្សា ដោយ លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដោយត្រូវពិភាក្សាលើប្រធានបទមួយចំនួន ក្នុងនោះរួមមាន៖
១. ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ” ដឹកនាំដោយលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ
២-“ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកម្រិតថ្នាក់រាជធានីថ្នាក់ខណ្ឌ និងសង្កាត់ ” ដឹកនាំដោយ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ
៣. “វឌ្ឍភាពការងារគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ដឹកនាំដោយលោក ហួត ហៃនិង លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ
៤-“បទពិសោធន៍លើការងារប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី” ដឹកនាំដោយ លោក នួន ផារ័ត្ន និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ។
លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដឹកនាំនិងសម្របសម្រួលដល់ក្រុមទី១ និងទី២ ឡើងធ្វើបទបង្ហាញពីលទ្ធផលនៃការពិភាក្សា (ក្រុមទី១ឡើងរាយការណ៍ ដោយលោកវរសេនីយ៍ត្រី តូច គឹមសុង នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឬស្សីកែវ និងក្រុមទី២ លោកស្រី មួក យុវល័ក្ខ ប្រធានអង្គភាពច្រកចេញ-ចូលតែមួយ)។
លោកនួន ផារ័ត្ន ដឹកនាំនិងសម្របសម្រួលដល់ក្រុមទី៣ និង ទី៤ ឡើងធ្វើបទបង្ហាញពីលទ្ធផលនៃការពិភាក្សា (ក្រុមទី៣ឡើងរាយការណ៍ ដោយលោក នួន សំណាវុធ នាយកទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថាន និងក្រុមទី៤ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ) ។
-មតិបូកសរុបរបស់លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លើលទ្ធផលនៃការពិភាក្សា។
នៅព្រឹកថ្ងៃទី០៣ មីនា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលនៃអង្គសន្និបាត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានមតិ សំណេះសំណាល និងផ្តល់អនុសាសន៍ដឹកនាំជូនរដ្ឋបាលរាជធានីភ្នំពេញ និងចុងក្រោយពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនមន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញបិទកម្មវិធី៕