ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសកូសូវ៉ូ ស្នើសុំឲ្យមានមូលដ្ឋានយោធា សហរដ្ឋអាមេរិក អចិន្ត្រៃយ៍ ជាសមាជិកភាព អង្គការណាតូ

267

 

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកូសូវ៉ូ លោក Armend Mehaj បានស្នើសុំឲ្យទីក្រុងវ៉ាស៊ីនតោន បង្កើតមូលដ្ឋានយោធាអចិន្ត្រៃយ៍ លើទឹកដីប្រទេសរបស់លោក ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់បាល់កង់ និងហួសពីនេះ។

ទីក្រុង Pristina ក៏មានបំណងពន្លឿនសមាជិកភាពចូលទៅណាតូ ប៉ុន្តែបច្ចុប្បន្ន សមាជិកចំនួន៤ របស់សម្ព័ន្ធមិត្ត មាន ប្រទេសក្រិក រ៉ូម៉ានី ស្លូវ៉ាគី និងអេស៉្បាញ នៅតែមិនទទួលស្គាល់ប្រទេសកូសូវ៉ូ។

លោក Mehaj បានសរសេរថា សាធារណៈរដ្ឋកូសូវ៉ូ និងប្រជាជនរបស់ខ្លួន និយាយថា យើងបានបង្ហាញ ថាយើងគឺជាអ្នកប្រយុទ្ធដែលអាចទទួលយកបាន ក្នុងការការពារ តម្លៃនៃសេរីភាព សន្តិភាព និងលទ្ធិប្រជាធិបតេយ្យ តំបន់អឺរ៉ុប-អាត្លង់ទិក ជាតម្លៃដែលអង្គការណាតូឈរជើង និងបេសកកម្មរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង