ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់បានស្លាប់ ដោយ ត្រូវរថយន្តកុងតឺន័របើកបុក ហើយបើករត់បាត់

95


រាជធានីភ្នំពេញ​ ៖ បុរស ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ខណៈពេលកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តកុងតឺន័រ បើកបុកពីក្រោយ ហើយបើករត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៧:៣០នាទីយប់​ ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខបន្ទាយកងពលតូចលេខ៧០ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ប្រាក់​ បុរី កើតឆ្នាំ១៩៨១ មានស្រុកកំណើតនៅពាម​ឧកញ៉ា​អ៊ុង​ ស្រុកល្វាឯម ខេត្តកណ្ដាល​ ។ ជនរងគ្រោះនិងបុរសម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាក Smash ស៊េរីចាស់​ ពាក់ស្លាកលេខភ្នំពេញ​ 1AI-9502 ឌុបគ្នា មកដល់កន្លែងកើតហេតុ​ ស្រាប់តែមានរថយន្តកុងតឺន័រ​ មួយគ្រឿង​ បើកយ៉ាងលឿនទៅបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះ​ដួលបោកក្បាលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើត​ ហើយរថយន្តបង្កបានព្យាយាមបើករត់បាត់៕

អត្ថបទដែលជាប់ទាក់ទង