ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនាស់ពាក្យសម្តី កើតជាហិង្សា ទាញដាវដេញកាប់យុវជនម្នាក់ ដេរប្រាំថ្នេរ សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួន

203

 

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានឃាត់ជនដៃដល់ ២នាក់ បន្ទាប់ពីធ្វើសកម្មភាព យកកាំដាវកាប់លើជនរងគ្រោះ បែកក្បាលចំហៀងខាងស្ដាំ និងពកក្បាលពីក្រោយរងរបួសធ្ងន់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ចំណុចផ្លូវលំ ក្រុមទី៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត បានអោយដឹងថា ជនរងគ្រោះឈ្មោះ មាស ណារ៉ាក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅ សិស្សស្នាក់នៅផ្ទះលេខ៦១៨ ផ្លូវលំ ក្រុមទី០៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ6 ខណ្ឌឫស្សីកែវ (រងរបួសក្បាលចំហៀងខាងស្ដាំដេរប្រាំថ្នេរ)។

ចំណែក ជនសង្សយ័ទី១ឈ្មោះមុី មករា ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ ផ្លូវលំ ភូមិបឹងឈូក សង្កាត់គឺឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន អវិជ្ជមានកូវិត១៩។
ជនសង្សយ័ទី២ឈ្មោះមុី កុម្ភ: ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ផ្លូវលំ ភូមិបឹងឈូក សង្កាត់គឺឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន) អវិជ្ជមានកូវិត១៩ ។ ដកហូតវត្ថុតាង ៖ ដាវចំនួន០១មានប្រវែងប្រាំបីតឹក ។

សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី ជនរងគ្រោះឈ្មោះ មាស ណារ៉ាក់ បានចុចទូរសព្ទ័របស់ខ្លួន នៅក្នុងផ្ទះឃើញសារសំលេងឌឺដងពីជនសង្ស័យ លុះដល់វេលាម៉ោង១៣ និង៥០នាទី ថ្ងៃ ខែ ឆ្នាំដដែល ជនរងគ្រោះក៏បានដើរទៅផ្ទះជនសង្សយ័ ដើម្បីសួរនាំ ពេលដើរតាមផ្លូវបានជួបជនសង្សយ័ឈ្មោះ មុី មករា ក៏ជជែកគ្នា បណ្តាលឲ្យទំនាស់ពាក្យសំដី បានប្រតាយប្រតប់គ្នា ជនសង្សយ័ ឈ្មោះ មុី កុម្ភៈ (ត្រូវជាប្អូន) បានឃើញ ក៏ទាញដាវរត់ចេញពីផ្ទះខ្លួន មកឲ្យ ឈ្មោះ មុី មករា ហើយបានកាប់ទៅលើជនរងគ្រោះ ចំនួន០១ដាវ ហើយជនសង្ស័យឈ្មោះ មុី កុម្ភៈ បានចាប់ក្បាលជនរងគ្រោះ បោកទៅនឹងជញ្ចាំងថ្ម បណ្ដាលអោយជនរងគ្រោះរងរបួស បែកក្បាលចំហៀងខាងស្ដាំ និងពកក្បាលពីក្រោយធ្ងន់ ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះ បានប្ដឹងរាយការណ៍មកសមត្ថកិច្ច ចុះបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ ព្រមទាំងវត្ថុតាងខាងលើ ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូនទៅមន្ទីពេទ្យកាលម៉ែត្រ ។
បច្ចុប្បន្នជនសង្ស័យទាំង០២ រួមទាំងវត្ថុតាងដកហូតបានខាងលើ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង