ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ល្បុក្កតោសង្ឃឹមប្រជែង បានមេដាយមាសពី៧ទៅ១០គ្រឿង នាស៊ីហ្គេមឆ្នាំ២០២៣

52

ភ្នំពេញ៖ល្បុក្កតោជាក្បាច់គុនរបស់ដូនតាខ្មែរពេលនេះ ក្បាច់គុនដ៏ចំណាស់នេះត្រូវបានបញ្ចូលទៅ ក្នុងកម្មវិធីហ្វឹកហាត់របស់ កងយោធពលខេមរភូមិន្ទ ។
ជាមួយគ្នានេះក្បាច់គុន ដ៏ចំណាស់នេះត្រូវបាន អភិរក្សឡើងវិញដោយបណ្ដាខេត្តគ្រឹះស្ថានសិក្សានានា បើកជាក្លិបដើម្បីបង្ហាត់ដល់សិស្សរបស់ខ្លួន។ជាមួយនឹងការរីកចម្រើននៅក្នុងប្រទេសល្បុក្កតោ ត្រូវបានពង្រីកនិងផ្សព្វផ្សាយដល់បណ្ដា ប្រទេសនានានៅក្នុងតំបន់មិនតែប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះល្បុក្កតោត្រូវបានដាក់ ឲ្យប្រកួតជាលើកដំបូង ។
លោកអ៊ួ តារាដែលជាអគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោ បាននិយាយដោយមាន ជំនឿចិត្តខ្ពស់ថាក្នុងថានៈជាម្ចាស់
ក្បាច់គុនសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះកម្ពុជានឹងដាក់២១វិញ្ញាសាឲ្យប្រកួត។លើ២១ប្រភេទវិញ្ញសារនេះ រួមមានវិញ្ញាសារសម្តែង ទៅទម្រង់មេគុន១២ ប្រភេទវិញ្ញសា និងវិញ្ញាសារប្រយុទ្ធមាន ៩ប្រភេទទម្ងន់បុរស នារី ។
ល្បុក្កតោត្រូវបានធ្វើសមាហរណកម្មទៅ តាមបណ្ដាប្រទេសជាសមាជិកអាស៊ានដែល ក្នុងនោះមាសនឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ
និងម៉ាឡេស៊ី ។ជាសមួយនឹងគម្រោង រៀបចំការប្រកួតជើងឯកឆ្នាំ២០២២ ឲ្យបានឆាប់នោះសហព័ន្ធកីឡាគុនល្បុក្កតោ ក៏មានគម្រោងរៀបចំការ
ប្រកួតត្រៀមស៊ីហ្គេម(Pre- SEA Games)ហើយកម្ពុជានឹងអញ្ជើញបណ្ដាប្រទេស ដែលជាសមាជិកមកចូលរួម ។
លោកអគ្គលេខាធិការរូបនេះបានបង្ហាញ ពីឆន្ទៈ ឃើញប្រជាជនខ្មែរចាត់ទុកគុន ល្បុក្កតោជានិមិត្តរូប(Idol)ដូចកីឡាបាល់ទាត់យ៉ាងអញ្ចឹង ៕

អត្ថបទដែលជាប់ទាក់ទង