ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តក្រឡាប់ ដោយខ្លួនឯង បណ្តាលឲ្យស្លាប់បុរសម្នាក់

62

កណ្តាល៖ នគរបាលស្រុកពញាឮ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រថយន្តក្រឡាប់ បណ្តាលឲ្យស្លាប់បុរសម្នាក់ កើតហេតុ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២ និង១៥នាទី លើស្ពានព្រែកក្ដាមត្រើយខាងលិច(មិត្តភាពកម្ពុជា ចិន)នៅចំណុចភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។

ករណីនេះបង្កឡើងដោយរថយន្តសណ្ដោងម៉ាសុីខួងអណ្ដូង(ក្រឡាបដោយខ្លួនឯង) បណ្ដាលអោយរងរបួសចំនួន១នាក់ប្រុស (ស្លាប់កម្មករដែល អង្គុយលើរថយន្តនៅនឹងកន្លែងកើតហេតុ)។នគរបាលបានបញ្ជាក់រឿងហេតុថា នៅថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើមានរថយន្តមួយគ្រឿង ម៉ាកHYUNDAI សណ្ដោងម៉ាសុីនខួងអណ្ដូង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3474 បើកបរដោយឈ្មោះ (មិនទាន់ស្គាល់អត្តសញ្ញាណ រត់គេចខ្លួន) មានទិសដៅពីកើតទៅលិច (កំពង់ចាម_ភ្នំពេញ) ពេលបើកបរចុះពីលើស្ពានមកដល់ចំណុចផ្លូវកោងចុងស្ពាន ត្រើយខាងលិច បានរេចង្កូតក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យធ្លាក់កម្មករ កំពុងជិះនៅលើរថយន្តសណ្ដោងម៉ាសុីនខួងអណ្ដូង បណ្ដាលឲ្យបោកក្បាល និងឃឿនស្ពាន ស្លាប់នៅនិងកន្លែងកើតហេតុតែម្ដង ឈ្មោះ ផឹង គៀប ភេទប្រុស អាយុ៤៩ឆ្នាំមានទីលំនៅភូមិចំបក់ជ្រុំ ឃុំជ្រេស ស្រុកមេសាង ខេត្តព្រៃវែង ។ បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្តុតាងត្រូវបានកម្លាំងជំនាញ ផ្នែកសណ្ដាប់ធ្នាប់ យកមករក្សាទុកនៅ អធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង