ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មិត្តភាព និង ស្នេហាមួយណាសំខាន់ជាង ?

92

ភ្នំពេញ ៖ គេតែងតែនិយាយថាមិត្តភាពវា ងាយនឹងក្លាយទៅជាសេចក្ដីស្នេហាណាស់ ប្រសិនបើមិត្តភាពនោះ វាជ្រាលជ្រៅដែលវាអាចនឹង ក្លាយទៅជាស្នេហា ។
ពេលដែលមិត្តភាពនោះ ក្លាយទៅជាស្នេហាមានន័យថា ស្នេហានោះរឹងមាំណាស់ មិនអាចនឹងរង្គោះរង្គើបានឡើយ ទោះបីជាថាមពលកាំជ្រួចមីស៊ី ដែលលោកពូទីន កំពុងប្រើដើម្បីវាយអ៊ុយក្រែនក៏ដោយ ។ សម្រាប់ស្នេហាវិញ វានឹងមិនអាចក្លាយទៅ ជាមិត្តភាពបាននោះទេ។

តែបើបែកបាក់ គឺអាចតែមិនងាយ ប្ដូរពណ៌ឲ្យទៅជាមិត្តភាពឡើយ ។
តែសម្រាប់ស្មេរបារាំង គឺលោកវ៉ិកទ័រហ៊ុយហ្គោ (Victor Hugo)បាននិយាយបញ្ច្រាសទឹស មកវិញថា៖ មានថ្ងៃមួយសេចក្តីស្នេហាបាន សួរទៅកាន់មិត្តភាពថា: ” ចុះឯងមកធ្វើអីដែរ បើមានខ្ញុំហើយនោះ?”។
មិត្តភាពក៏ឆ្លើយតបវិញថា៖ “ខ្ញុំមកនេះគឺដើម្បីនាំ ស្នាមញញឹមមកអោយកន្លែងណា ដែលអ្នកឯងបានបន្សល់ទុក នូវទឹក ភ្នែក”។

មួយឃ្លានេះអាចឲ្យយើងយល់ថា មិត្តភាពមិនងាយនឹងធ្វើឲ្យបេះដូង ទម្លាក់ទឹកភ្នែកមកណាស់ តែស្នេហាឯណោះទេដែលវាងាយ
នឹងធ្វើឲ្យអ្នកដែលសេពគប់ ជាមួយវាហូរទឹកភ្នែកចេញមក ។ បទចម្រៀង ប្រលោមលោក អ្នកនិពន្ធសរសេរមក សុទ្ធថ្លាថ្លែងពីទុក្ខសោកនៃរឿងស្នេហា ។នាយខ្ញុំសុំគាំទ្រលោកវ៉ិកទ័រ ហ៊ុយហ្គោហើយហ្នា ! ៕

អត្ថបទដែលជាប់ទាក់ទង