ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ICC ប្រកាសបើក ការស៊ើបអង្កេត សង្រ្គាមឈ្លានពាន

305
បរទេស ៖ រដ្ឋអាជ្ញាកំពូលនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Court, ICC) ថ្លែងថា មានមូលដ្ឋានសមហេតុផល ដើម្បីជឿថាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន ដោយបានប្រកាសថា ICC នឹងបើកការស៊ើបអង្កេតជាផ្លូវការឱ្យបានលឿន តាមដែលអាចធ្វើទៅបាន” ។
លោក Karim A.A. Khan អយ្យការជាន់ខ្ពស់ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ បានសរសេរក្នុងសេចក្តីថ្លែងការណ៍ថាៈ «ដោយសារការពង្រីកជម្លោះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ វាគឺជាចេតនារបស់ខ្ញុំដែលការស៊ើបអង្កេតនេះក៏នឹងរួមបញ្ចូលផងដែរនូវឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ថ្មីណាមួយដែលស្ថិតនៅក្នុងយូត្តាធិការនៃការិយាល័យរបស់ខ្ញុំ ដែលត្រូវបានប្រព្រឹត្តដោយភាគីណាមួយនៃជម្លោះនៅលើផ្នែកណាមួយនៃទឹកដីនៃអ៊ុយក្រែន។»
ការស៊ើបអង្កេតនឹងត្រូវកសាងបន្ថែមលើការស្រាវជ្រាវរបស់ ICC ដើម្បីពិនិត្យមើលលទ្ធភាពនៃឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីចុងឆ្នាំ២០១៣។
នៅក្នុងខែវិច្ឆិកា ឆ្នាំ 2013 ការតវ៉ាបានចាប់ផ្តើមរីករាលដាលប្រឆាំងនឹងមេដឹកនាំគាំទ្ររុស្ស៊ីលោក Viktor Yanukovych (មេដឹកនាំរ៉ុស្ស៉ី) ដែលបណ្តាលឱ្យមានការបណ្តេញលោកចេញពីតំណែងនៅដើមឆ្នាំបន្ទាប់។ នៅខែកុម្ភៈ ឆ្នាំ២០១៤ ប៉ូលីស និងកងកម្លាំងប្រដាប់អាវុធបានសម្លាប់បាតុករជាច្រើននាក់ និងរាប់រយនាក់រងរបួសនៅក្នុងរដ្ឋធានី Kyiv ៕
អត្ថបទដែលជាប់ទាក់ទង