ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះកុមារីឈឺធ្ងន់ម្នាក់ មកព្យាបាលនៅមន្ទីរពេទ្យ ឯខេត្តព្រះសីហនុ

175

ខេត្តព្រះសីហនុ ៖ កាលពីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មានមកថា មានកុមារីម្នាក់ មានអាការៈក្ដៅខ្លួនខ្លាំង រហូតសន្លប់ មានអាសយដ្ឋានរស់នៅលើកោះ ហើយខ្វះមធ្យោបាយដឹកជញ្ជូន មកសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យ ឯក្រុងព្រះសីហនុ ទើប លោកឧកញ៉ា បានបញ្ជូនអូប័រពេទ្តល្បឿនលឿន របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ឲ្យទៅទទួលយកកុមារីឈឺធ្ងន់ រូបនោះជាបន្ទាន់ ដើម្បីបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កុមារីរងគ្រោះមានឈ្មោះ យ័ន ចន្ធី អាយុ ០២ឆ្នាំ មានឪពុកឈ្មោះ ជុំ រត័្នថា អាយុ ៤២ ឆ្នាំ និងម្ដាយឈ្មោះ លុយ ទូច អាយុ ២៤ ឆ្នាំ រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

កុមារីរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែ ក្រុងព្រះសីហនុ រួចបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង