ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន HUAWEI TECHNOLOGIES ប្រចាំកម្ពុជា
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូរបស់ក្រុមហ៊ុន HUAWEI TECHNOLOGIES (CAMBODIA)Co.,LTD ប្រចាំកម្ពុជា ដឹកនាំដោយលោក Ewan Dong (Yuanpeng) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ជំនួបសម្តែងការគួរសមនេះធ្វើឡើង ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រនៃការរៀបចំ ប្រព័ន្ធបញ្ចូលថាមពល អគ្គិសនីយានយន្ត និងការចាប់ផ្តើមកិច្ច សហប្រតិបត្តិការ ផ្នែកបច្ចេកវិទ្យាសម្រាប់ ជួយដល់ការផ្ដល់សេវា សាធារណៈឱ្យកាន់តែប្រសើរ ការពង្រឹងការត្រួតពិនិត្យគុណភាពផ្លូវជាដើម៕