ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការស៊ីហ្គេមបាន ធ្វើឲ្យភ្ញៀវប្រទេស ផ្សេងៗស្វាគមន៍

50

 

ភ្នំពេញ៖យុទ្ធនាការផ្សព្វផ្សាយពីស៊ីហ្គេមលើ់កទី៣២ឆ្នាំ២០២៣ដែលកម្ពុជាបានចាប់
ផ្ដើមមួយរយៈមកហើយនោះពេលនេះកំពុងតែទទួលបាននូវការចាប់អារម្មណ៍ពីបណ្ដាភ្ញៀវទេសចរណ៍និងបណ្ដាប្រទេសនានាជាច្រើន ។
អ្វីដែលសំខាន់គឺកម្ពុជាបានបង្ហាញពីការត្រៀមខ្លួនដ៏ល្អសម្រាប់ការមកដល់នៃព្រឹត្តិ
ការណ៍ជាប្រវត្តិសាស្រ្តនេះ ។អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣
(CAMSOC)គឺលោកវ៉ាត់ ចំរើនបានបញ្ជាក់កន្លងមកថា«យើងសង្ឃឹមថាស៊ីហ្គេមឆ្នាំ២០២៣នឹងមានភាពល្អប្រសើរជាងស៊ីហ្គេមលើកមុនៗ។ស៊ីហ្គេមឆ្នាំ២០២៣ត្រូវផ្សព្វផ្សាយនៅគ្រប់ទី
កន្លែងក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តផ្សេងៗទៀត ។
ស៊ីហ្គេមឆ្នាំ២០២៣ នឹងធ្វើនៅកម្ពុជាពីថ្ងៃទី៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
អាជ្ញាធរខេត្តនានាបានចូលរួមយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយកីឡានៅក្នុងប្រទេសកម្ពុជា។
ពួកគេនឹងធ្វើការរួមគ្នាជាមួយប្រព័ន្ធផ្សព្វផ្សាយជាតិក្រសួងស្ថាប័នរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធក្នុងស្រុកផ្សេងទៀត ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ។
នៅខាងក្រៅព្រះរាជាណាចក្រកម្ពុជាCAMSOCបានធ្វើការរួមគ្នាជាមួយស្ថានទូតកម្ពុជា ស្ថានកុងស៊ុល និងប្រព័ន្ធផ្សព្វផ្សាយបរទេស។ បញ្ហាសំខាន់គឺ ការផ្ដោតទៅលើ ប្រទេសផ្សេងទៀតក្នុងតំបន់រួមមានសិង្ហបុរី ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេ ឡាវមីយ៉ាន់ម៉ា និង ទីម័រខាងកើតដែលជាប្រទេសក្នុងតំបន់ដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍
នេះ។កម្ពុជាក៏បង្កើតឲ្យមានការទាក់ទាញការគាំទ្រនិងការចូលរួមកាន់តែច្រើនពីប្រទេសផ្សេងៗមិនត្រឹមតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេប៉ុន្តែក៏មាននៅក្នុងផ្នែកផ្សេងទៀតនៃពិភពលោកទៀតផង។
យុទ្ធនាការនេះក៏បានកំណត់គោលដៅប្រទេសដែលមានប្រជាជនកម្ពុជាច្រើនដែរ រួមមានសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងបារាំងជាដើម។
រហូតមកទល់ពេលនេះកម្ពុជាមានប្រាក់បម្រុងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ាន
ប៉ារ៉ាហ្គេមរួចអស់ហើយ ។
ព្រឹត្តិការញ៍ទាំង២នេះនឹងរៀបចំនៅរាជធានីភ្នំពេញនិងខេត្តមួយចំនួនដូចជាសៀមរាប ខេត្តព្រះសីហនុ កែប និង កំពត ។រាជធានីភ្នំពេញនឹងទទលរៀបចំព្រឹត្តិការណ៍កីឡាជាច្រើន
ប្រភេទ ក្នុងខណៈដែលខេត្តព្រះសីហនុនឹងទទួលរៀបចំការប្រកួតស្គី និងទូកក្ដោង ខេត្តសៀម
រាបទទួលរៀបចំការប្រណាំងកង់ ខេត្តកែបជាកន្លែងប្រកួតទ្រីយ៉ាត្លុង ខេត្តកំពតទទួលរៀបចំ
ការប្រកួតទូកប្រពៃណី និង កាយ៉ាក់ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង