ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រណ្តៅដីយ៉ាងធំ ដែលលិចទឹក សម្លាប់ពីរនាក់ឳពុកនិងកូន

115


ខេត្តព្រៃវែង៖ រដ្ឋបាលស្រុកពោធិ៍រៀង បានឲ្យដឹងថា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិពោធិរៀងត្បូង ឃុំពោធិ៍រៀង មានករណីលង់ទឹកស្លាប់ ពីនាក់ឳពុកនិងកូន ដោយសារមូលហេតុ ពួកគាត់ទាំងពីរនាក់ បានដើររាយសន្ទូច ហើយបានធ្លាក់ចូលរណ្តៅដីយ៉ាងធំមួយ ដែលលិចទឹក មើលពុំឃើញ។ រណ្តៅដីនោះ គឺអេស្កាវ៉ាទ័រ បានដីលក់ ហើយនៅពេលដល់រដូវវស្សា ទឹកបានជន់លិច។

ប្រភពដដែលបានឲ្យដឹដងថា ជនរងគ្រោះ ជាឳពុក ឈ្មោះរឿន រិត មានអាយុ៤៥ឆ្នាំ និងកូនឈ្មោះរិត ស្រីម៉ិច ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅនៅភូមិពោធិរៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង៕

អត្ថបទដែលជាប់ទាក់ទង