ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាលប្រកាស ប្រមូលទឹកដោះគោម្សៅ ចំនួន៣ម៉ាកមកវិញ ក្រោយទទួលព័ត៌មានថា ផលិតផលទាំងនេះសង្ស័យមានមេរោគ

53

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ ប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ និងលក់ចែកចាយនូវ ផលិតផល ទឹកដោះគោម្សៅចំនួន៣ម៉ាក និងប្រមូលមកវិញដោយស្ម័គ្រចិត្ត បន្ទាប់ពីទទួលបានព័ត៌មាន ពីស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិកថា ទឹកដោះគោម្សៅទាំងនេះ សង្ស័យ មានមេរោគឆ្លង ដែលប៉ះពាល់ ដល់សុខភាពកុមារ និងទារក។

បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ទឹកដោះគោម្សៅទាំង៣ម៉ាក់នោះ រួមមាន ម៉ាក Alimentum ម៉ាក Elecare និងម៉ាក Human Milk Fortifier ដែលផលិតដោយរោងចក្រ Sturgis នៅរដ្ឋមីស៉ីហ្គែន សហរដ្ឋអាមេរិក ដោយសង្ស័យថាមាន ឆ្លងមេរោគឈ្មោះ ក្រូណូបាក់ទែរ សាកាហ្សាគី (Cronobacter Sakazakii) និងមេរោគឈ្មោះ សាលម៉ូណែលឡា (Salmonella) ក្នុងពេលដំណើរការ ច្រវាក់ផលិតកម្ម។

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានបន្តថា «មេរោគទាំងនេះបង្កឱ្យមាន គ្រោះថ្នាក់ដល់សុខភាព អ្នកប្រើប្រាស់ ពិសេសចំពោះទារក និងកុមារតូចៗ»៕

អត្ថបទដែលជាប់ទាក់ទង