ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទស្ទីកឃ័រចំណាំងផ្លាត លើគោយន្តកន្ត្រៃយ៍ចំនួន២១៥គ្រឿង​ នៅស្រុកឆែប​​ ដេីម្បីការពារករណីគ្រោះថ្នាក់ចរាចរណ៍

289

ខេត្តព្រះវិហារ៖ ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារចំនួន០៤រូប សហការជាមួយ  អាជ្ញាធរស្រុកឆែបនគរបាលចរាចរណ៍ស្រុក...កស្រុ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះបានចុះ​​ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍និងបិទស្ទីកឃ័រចំណាំងផ្លាតលេីគោយន្តកន្ត្រៃចំនួន២១៥គ្រឿងក្នុងឃុំចំនួន ០២ឃុំស្រុកឆែប​​ ដេីម្បីការពារករណីគ្រោះថ្នាក់ចរាចរណ៍។

   លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានមានប្រសាសន៍អោយដឹងថា៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះបានចុះ​​ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍និងបិទស្ទីកឃ័រចំណាំងផ្លាតលេីគោយន្តកន្ត្រៃចំនួន២១៥គ្រឿងក្នុងឃុំចំនួន ០២ឃុំដែលមានប្រជាពលរដ្ឋចូលរួមចំនួន២៣០នាក់ស្រី  ៦២នាក់ដេីម្បីជាការដាស់តឿនដល់អ្នកបើកបរគោយន្តកន្ត្រៃយ៍អោយមានការប្រុងប្រយ័ត្នខ្ពស់ ក៌ដូចជាចែករំលែកនូវចំណេះដឹងបន្ថែមអំពីច្បាប់ចរាចរណ៍ផ្លូវគោកក្នុងគោលបំណងរួមចំណែកកាត់បន្ថយលគ្រោះថ្នាក់ចរាចរណ៍អោយស្ថិតមកនៅកម្រិតទាប។ ក្នុងនោះដែរក៏បានផ្សព្វផ្សាយអំពិវិធានសុខាភិបាល 3កុំ 3ការពារ បញ្ហាគ្រឿងញៀន និងជម្ងឺអេដស៍ផងដែរក្រុមការងារក៏បានប្រគល់ជូននូវឯកសារផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ជូនដល់នគរបាលចរាចរណ៍ អាជ្ញាធរភូមិឃុំដេីម្បីជួយផ្សព្វផ្សាយបន្ត៕

 

អត្ថបទដែលជាប់ទាក់ទង