ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ថៃ​ម្នាក់​ ជាជំនួយការ​ទីផ្សារ​ របស់​ក្រុមហ៊ុន​កាស៊ីណូ​ក្រោ​ន លោត​សម្លាប់​ខ្លួន​ លើ​អគារ​កម្ពស់​១១​ជាន់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​

44

 

​បន្ទាយ​មាន​ជ័យ​ ៖​ បុរស​ជនជាតិ​ថៃ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​០៤​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២២​ ក្នុង​បរិវេណ​កាស៊ីណូ​ក្រោ​ន​ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ឯក​ សៅ​ សា​រឿ​ន​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ ០៤​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២២​ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉េ​ត​ បាន​ទទួល​ព័ត៌មាន​ ពី​លោក​ សុត​ កុសល​ ជំនួយការ​អគ្គនាយក​ក្រុមហ៊ុន​កាស៊ីណូ​ក្រោ​ន​ថា​មាន​ជន​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​បាន​លោត​ពីលើ​អគារ​ស៊ី​ អេ​ សិច​ របស់​ក្រុមហ៊ុន​កាស៊ីណូ​ក្រោ​ន​ ។​

លោក​អធិការ​បាន​បន្ត​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដឹកនាំ​សម្របសម្រួល​ដោយ​លោក​ លឹ​ម​ ប៊ុ​ន​សុ​ភ័ក្ត្រ​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ចុះ​ដល់​កន្លែង​កើតហេតុ​ ហើយ​ធ្វើការ​ស្រាវជ្រាវរ​អត្តសញ្ញាណ​និង​មូលហេតុ​ជុំវិញ​នៃ​ការ​ស្លាប់​ យើង​បាន​ដំណើរ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដល់​ម៉ោង​០៧​និង​២០​នាទី​ព្រឹក​ ដោយ​ធ្វើការ​ស្រាវជ្រាវ​ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​របស់​ក្រុមហ៊ុន​ ឃើញ​ថា​ ជន​រង​គ្រោះ​បាន​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​ជាន់​ទី​១១​ ។​ ជន​រង​គ្រោះ​ឈ្មោះ​ មេ​សា​ សយ​ស៊ែ​ង​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ថៃ​ មុខរបរ​ ជំនួយការ​ទីផ្សារ​របស់​ក្រុមហ៊ុន​កាស៊ីណូ​ក្រោ​ន​ ។​

​លោក​វរសេនីយ៍ឯក​ សៅ​ សា​រឿ​ន​ បាន​បញ្ជាក់​ទៀត​ថា​ តាម​ការ​សាកសួរ​មិត្តភក្តិ​ដេក​នៅ​បន្ទប់​ជាមួយ​ឈ្មោះ​ ភី​រ៉ា​យ៉ុ​ត​ វុ​ទ្ធី​ឃុន​ (​ប៉ាវ​)​ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ថៃ​ និង​ ឈ្មោះ​វង្ស​ សាវ៉ា​ន់​ផ​យ​គង់​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ថៃ​ ធ្វើការ​ជាមួយ​គ្នា​ រស់នៅ​ខេត្តរ​ឆៈ​បូ​រី​ ប្រទេស​ថៃ​ បាន​បំភ្លឺ​ថា​ ជន​រង​គ្រោះ​(​សាកសព​)​ចាប់តាំងពី​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០២២​ ពេល​ល្ងាច​ជន​រង​គ្រោះ​ តែងតែ​ឃើញ​មាន​សត្វ​ហោះ​កាត់មុខ​ និង​មាន​អារម្មណ៍​មិន​ស្រួល​អង្គុយ​លេង​ទូរស័ព្ទ​តែ​ម្នាក់ឯង​ ​ហៅ​មិន​និយាយ​ស្តី​ មិន​ឮ​រហូត​ដល់​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២២​ គាត់​នៅ​តែ​មាន​អ​កា​រៈ​ដដែល​មិនដឹង​ ហើយ​ខ្លួន​ពួក​គាត់​ទាំង​០២​នាក់​នៅ​ដេក​មើល​គាត់ ​ហូត​ដល់​ម៉ោង​០៣​ជាង​ទៀប​ភ្លឺ​ ពួក​គាត់​ក៏​ដេក​លក់​មិ​ង​ខ្លួន​ លុះ​ព្រឹក​ម៉ោង​០៩​និង​២៥​នាទី​ព​ញ​រឹ​ថ្ងៃ​ទី​០៣​នេះ​ បុគ្គលិក​អាគារ​ស្នាក់​នៅ​ បាន​ទៅ​គោះ​ទា្វរ​បន្ទប់​ហើយ​សួរ​ថា​ មាន​បាត់​បងប្អូន​អត់​ ហើយ​ក៏​ឲ្យ​មើល​រូបថត​ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។​

​ករណី​នេះ​ដោយ​មានការ​ចុះ​សម្របសម្រួល​ផ្ទាល់​ ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ បន្ទាយ​មាន​ជ័យ​ លឹ​ម​ ប៊ុ​ន​សុ​ភ័​ក្រ​ ក្នុង​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​ជុំវិញ​ករណី​ស្លាប់​នេះ​ ឈ្មោះ​ មេ​សា​ សយ​សែង​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​នេះ​ ពិតជា​ស្លាប់​ ដោយសារ​ធ្វើ​អត្តឃាត​លោត​ពីលើ​អគារ​ជាន់​ទី​១១​ សម្លាប់​ខ្លួន​ ពិតប្រាកដ​មែន​ គ្មាន​ពាក់​ព​ន្ធ័​និង​ករណី​ឃាតកម្ម​ទេ​ ។​

​សព​បាន​យក​ទៅ​តម្កល់​ទុក​ នៅ​វត្ត​បា​លិ​លេ​យ្យ​ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​នៅ​ប្រទេស​ថៃ​ ៕​

អត្ថបទដែលជាប់ទាក់ទង