លោក ពូទីន ប្រាប់លោក Macron ថា ប្រតិបត្តិការយោធារុស្ស៊ី នឹងត្រូវបានបញ្ចប់ , លោក ពូទីន បានពន្យល់ថា វាគឺអំពីភាពគ្មានយោធា និងស្ថានភាពអព្យាក្រឹតរបស់អ៊ុយក្រែន
បរទេស ៖នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី Putin បានប្រាប់សមភាគីបារាំងលោក Emmanuel Macron ថា ភារកិច្ចនៃប្រតិបត្តិការយោធា ពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងត្រូវបានបំពេញក្នុងករណីណាក៏ដោយ ហើយបានជំរុញឱ្យលោក ចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីធានាការជម្លៀសពលរដ្ឋបរទេសដោយសុវត្ថិភាពពីអ៊ុយក្រែន។
លោក ពូទីន បានពន្យល់ថា វាគឺអំពីភាពគ្មានយោធា និងស្ថានភាពអព្យាក្រឹតរបស់អ៊ុយក្រែន ដូច្នេះការគំរាមកំហែង ដល់រុស្ស៊ីនឹងមិនកើតឡើង ពីទឹកដីរបស់ខ្លួនឡើយ ហើយការប៉ុនប៉ងដើម្បីទទួល បានពេលវេលា ដោយការពន្យារពេលការចរចា នឹងនាំឱ្យមានការលេចឡើង នៃការទាមទារថ្មីលើទីក្រុងគៀវ។