ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាត់វិធានការច្បាប់ លើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ១១ទីតាំងបន្ថែមទៀត ក្រោយមន្រ្តីជំនាញ រកឃើញមិនមាន អនុលោមភាព

49

ភ្នំពេញ៖ មន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប និងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យ នៅតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៣៧ទីតាំងបន្ថែមទៀត នាថ្ងៃទី៣ និងទី៤ ខែមីនា ឆ្នាំ២០២២នេះ។

គោលបំណងគឺដើម្បីស្វែករកនូវភាព មិនអនុលោមតាម រយៈការកេងប្រវ័ញ្ជរបស់ ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ទៅលើអ្នកប្រើប្រាស់ ដែលប៉ះពាល់ដល់ សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ និងទប់ស្កាត់ អំពើមិនសុចរិតក្នុងវិស័យជំនួញ និងធុរកិច្ចប្រេងឥន្ធនៈផងដែរ។

តាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញ រកឃើញ ដេប៉ូប្រេងឥន្ធនៈចំនួន ១១ទីតាំង មិនមានអនុលោមភាព និងពិន័យទៅ តាមនីតិវិធីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង