ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងរៀបចំដែនដី ជ្រេីសរេីស ទីប្រឹក្សាជាតិជាន់ខ្ពស់ផ្នែក ពិនិត្យ តាមដាន និងវាយតម្លៃ លើគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣

51

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹង ស្តីពីការជ្រេីសរេីសទីប្រឹក្សាជាតិជាន់ខ្ពស់ផ្នែក ពិនិត្យ តាមដាន និងវាយតម្លៃ លើគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជនទាំង អស់ឱ្យបានជ្រាបថា គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) កំពុងជ្រើសរើសទីប្រឹក្សាជាតិជាន់ខ្ពស់ ផ្នែកពិនិត្យតាមដាន និងវាយតម្លៃ (Senior National Monitoring and Evaluation Consultant) “1

គោលបំណងអភិវឌ្ឍន៍គម្រោង គឺដើម្បីផ្ដល់កម្មសិទ្ធិ កាន់កាប់ដីធ្លី ការអភិវឌ្ឍកសិកម្ម សេវាសង្គម និងហេដ្ឋា រចនាសម្ព័ន្ធសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ ដល់កសិករខ្នាតតូច ដែលស្ថិតនៅក្នុងសហគមន៍ជនជាតិដើម ភាគតិចដែលបានចុះ បញ្ជីដីសហគមន៍រួច និងដីសម្បទាន សង្គមកិច្ចរបស់គម្រោង ក៏ដូចជា ដើម្បីធ្វើផែនការប្រើប្រាស់ដី នៅក្នុងឃុំនៅក្នុងប្រទេសកម្ពុជា។

គម្រោង LASED III បានទទួលហិរញ្ញប្បទាន ពីធនាគារពិភពលោក ដើម្បីគាំទ្រ សកម្មភាពទាំងឡាយដែលរួមមាន ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រខ្នាតតូច ចំនួន ៧ ទីតាំង របស់គម្រោង LASED II និងផ្តល់ការអភិវឌ្ឍលើដី សម្បទានសង្គមកិច្ចចំនួន ១២ ទីតាំង, សហគមន៍ជនជាតិដើមភាគតិច ដែលបានចុះបញ្ជីដីសមូហភាពរួច ចំនួន ៣៣ សហគមន៍, ការរៀបចំចុះបញ្ជីដីសមូហភាព របស់សហគមន៍ជនជាតិដើមភាគតិច ចំនួន ១៥សហគមន៍ និងការធ្វើផែនការប្រើប្រាស់ដី នៅក្នុងឃុំ ចំនួន ៤៥០ឃុំ៕

អត្ថបទដែលជាប់ទាក់ទង