ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌចំការមន ចុះបង្រ្កាបហ្គេមបាញ់ត្រីមួយកន្លែង ឃាត់មនុស្សជិត១០នាក់ និង រឹបអូសទូរហ្គេម

101

 

ភ្នំពេញ ៖ ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះប្រតិបត្តិការបង្រា ល្បែងស៊ីសងហ្គេមបាញ់ត្រី ឃាត់ខ្លួនមនុស្សជិត១០នាក់។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយលោក យស យុទ្ធី អភិបាលរង ខណ្ឌចំការមន ចុះបង្រាបល្បែងស៊ីសង ហ្គេមបាញ់ត្រី ស្ថិតនៅភូមិ៤ ផ្លូវ៩៧ កែងផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

មន្រ្តីសាលាខណ្ឌចំការមន បានឲ្យដឹងថា នៅមុនឈានដល់ការចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រីនេះ ដោយការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ រស់នៅជិតខាងទីតាំងលួច បើកល្បែងស៊ីសងនេះ និងមានមនុស្សប្រុសស្រីក្មេងៗ ស្ទាវៗ ចេញចូលលេង ពពាក់ ពពូន បង្កភាព អសន្តិសុខ ដល់ការរស់នៅ របស់បងប្អូនពលរដ្ឋ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់មនុស្សចំនួន០៧ ស្រី០២នាក់ និងទូហ្គេមបាញ់ត្រី ចំនួន ០២ទូ និងទូកុំព្យូទ័រ ចំនួន០៦គ្រឿង រួចយកទៅរក្សាទុក នៅសាលាខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង