ការដោះដូរពាណិជ្ជកម្មសេរី នាំមកនូវការរីកចម្រើនអភិវឌ្ឍន៍សេដ្ឋកិច្ច តែត្រូវយកចិត្តទុកដាក់ ពីបញ្ហាសន្តិសុខជាដាច់ខាត ចេញផ្សាយ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ 2018 93 ចែករំលែក ភ្នំពេញ ៖ ការដោះដូរពាណិជ្ជកម្មសេរី នាំមកនូវការរីកចម្រើន អភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្តែសម្រាប់បណ្តាប្រទេស លើសកលលោក ក៏ត្រូវយកចិត្តទុកដាក់ ជាដាច់ខាតនូវបញ្ជាការសន្តិសុខ។សម្រាប់កម្ពុជាក៏មានកាតព្វកិច្ច អនុវត្តវិធានទាំងអស់នេះ ដើម្បីរួមគ្នារក្សា បានពិភពលោកមួយមានសន្តិភាព សណ្តាប់ធ្នាប់ និងសន្តិសុខ ។ នេះបើតាមការលើកឡើងរបស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលលោកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានលើកឡើងថា ការដោះដូរពាណិជ្ជកម្មសេរីនាំមកនូវការរីកចម្រើនអភិវឌ្ឍន៏សេដ្ឋកិច្ច ប៉ុន្តែប្រទេសទាំងឡាយក៏ត្រូវតែសហការគ្នាយកចិត្តទុកដាក់ឋពីបញ្ហាសន្តិសុខជាដាច់ខាត ជៀសវាងជំនួញខុសច្បាប់ បម្រើឲ្យសកម្មភាពសង្គមងងឹត ភេរវកម្ម ចោរកម្ម និងបំពានបម្រាមអន្តរជាតិផ្សេងៗ។ លោកឡុង ឌីម៉ង់ ក៏បានអះអាងថា កម្ពុជាក៏មានកាតព្វកិច្ច អនុវត្តវិធានទាំងអស់នេះដែរ ដើម្បីរួមគ្នារក្សាបានពិភពលោកមួយ មានសន្តិភាព សណ្តាប់ធ្នាប់ និងសន្តិសុខ។ គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ តែងតែរៀបចំកិច្ចប្រជុំនេះ ជារៀងរាល់ឆ្នាំ ជាមួយបណ្តាស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត រួមសហការគ្នា ពិនិត្យលើការធ្វើពាណិជ្ជកម្ម ជាពិសេសការដោះដូរ ពាណិជ្ជកម្មសេរី ក្នុងគោលដៅ ធ្វើយ៉ាងណា ឲ្យការដោះដូរពាណិជ្ជកម្មសេរី នោះប្រកបដោយវិបុលសុខ ប៉ុន្តែក៏ត្រូវគិតអំពី បញ្ហាសន្តិសុខផងដែរ ព្រោះថា ប្រសិនបើមិនពិនិត្យម៉ត់ចត់នោះទេ ការដោះដូរពាណិជ្ជកម្មខ្លះ អាចនិងជំរុញឲ្យក្លាយទៅជាសកម្មភាពសង្គមងងិត និងភរវកម្មជាដើម៕