ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយរាំងភ្លៀង បាក់ស្រុតដីផ្ទះ ធ្លាក់ទាំងរថយន្ត ចូល លូតាមផ្លូវ

97


ក្រុងព្រះសីហនុ-ក្រោយភ្លៀងធ្លាក់ខ្លាំងនៅក្រុងព្រះសីហនុ នាថ្ងៃ១៣កញ្ញា២០១៨នេះ ជាមួយនិងមានជំនន់ទឹកភ្លៀង តាមតំបន់មួយ ចំនួនផងនោះ ពលរដ្ឋបានរាយការណ៍មកថា តំបន់ខ្លះដូចជានៅអូរ២ជាដើម មានការបាក់ស្រុតដីផ្ទះ ធ្លាក់ទាំងរថយន្តផង និងក៏មានរថយន្តតូចៗ ខ្លះទៀតបានធ្លាក់លូតាមផ្លូវផងដែរ ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ទេ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ជំនន់ទឹកភ្លៀង កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានជន់លិចនៅតាមតំបន់ខ្លះ នៃក្រុងព្រះសីហនុ។

លទ្ធផលដែលបណ្តាលមកពីការដ្ឋានសំណង់មួយចំនួន មិនបានរៀបចំប្រពន្ធ័ការពារបរិស្ថានត្រឹមត្រូវ ទើបពេលមានភ្លៀងខ្លាំង ទឹកហូរនាំយកទាំងដីល្បាប់ ចូលទៅក្នុងឆ្នេរសមុទ្រ។ ករណីនេះកន្លងមក ឃើញមានមន្ត្រីតំណាងអជ្ញាធរពាក់ព័ន្ធចុះទៅត្រួតពិនិត្យ និងបានអប់រំឬក៏ធ្វើកិច្ចសន្យាអោយម្ចាស់ការដ្ឋានសំណង់ដែលពាក់ពន្ធ័ ធ្វើការកែប្រែដែរ ប៉ុន្តែបើផ្អែកតាមរូបភាពនេះ អាចបញ្ជាក់បានថា ការធ្វើកិច្ចសន្យានោះមិនទទួលបានជោគជ័យទេ ហើយបញ្ហានេះ កន្លងមកឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យមន្ត្រីទាំងអស់ ក៏ដូចជា ផ្នែកឯកជន ចូលរួមដោះស្រាយការងារ និងធ្វើកិច្ចការប្រកបដោយតម្លាភាព ៕


អត្ថបទដែលជាប់ទាក់ទង