គ្រាប់ផ្លោងប្រភេទ60mm M49 ចំនួន១២៨គ្រាប់ រកឃើញនៅជើង ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា នៅ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨
នេះជារណ្តៅគ្រាប់កប់ទុក សម្រាប់ប្រយុទ្ធគ្នា ក្នុងសម័យសង្គ្រាម អាចមុនឆ្នាំ១៩៩២-៩៣ ដែលកំលាំងទព័ខែ្មរក្រហម កាន់កាប់តំបន់ប្រាសាទព្រះវិហារ។ គ្រាប់ផ្លោងប្រភេទ60mm M49ចំនួន១២៨គ្រាប់ ហើយមានរុំផ្លាស្ទិចការពារជំរាបទឹកផងដែរ។
នេះជាមរតកសង្គ្រាម សូម្បីប្រាសាទដែលដូនតា បន្សល់ទុកឱ្យរាប់ពាន់ឆ្នាំ ជាច្រើនជំនាន់មនុស្ស ក៏គ្មានសេចក្តីសុខដែរ។ សូមបន្តពង្រឹងសន្តិភាព និងធានាសុវត្ថិភាពទឹកដី ព្រះរាជាណាចក្រនេះជានិច្ចនិរន្តរ៕