លទ្ធផលនៃការធ្វើកោសល្យវិច័យការរប្រកាសលទ្ធផលថ្មី ប្រឡងបាក់ឌុប ដែលនិទ្ទេសAកើនដល់ជាង៤០០នាក់
សេចក្តីប្រកាសព័ត៌មាន ស្ដីពីការលទ្ធផលនៃការធ្វើកោសល្យវិច័យ ការរប្រកាស លទ្ធផលថ្មី សម្រាប់ថ្នាក់វិទ្យាសាស្ត្រ នៅថ្ងៃស្អែក ទី១៤ ខែកញ្ញា ឆ្នាំ ២០១៨ តាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា និងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមមន្ទីរអប់រំ យុវជន និងកីឡា។
នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មការកោសល្យវិច័យក្រសួងអប់រំ យុវជន និងកីឡា បានកំពុងពិនិត្យ ករណីតវ៉ារបស់បេក្ខជនដែលមិនពេញចិត្តនឹងលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៨ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានថា ការប្រឡងដំណើរការទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន៕