ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌពោធិ៍សែនជ័យ ចែកអំណោយ ដល់ប្រជាពលរដ្ឋទីទ័លក្រ , ចាស់ជរាគ្មានទីពឹងចំនួន ៥០ គ្រួសារ នៅ ភូមិ ប៉ប្រកខាងជេីង សង្កាត់ កាកាប ទី១

54

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីយភាពលោក ហែម ដារិទ្ធិ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាល ខណ្ឌពោធិ៍សែនជ័យ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និង លោកស្រី អុឹម ថាវី ប្រធានគណកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ បានផ្តល់អំណោយ មនុស្សធ៌មជូនដល់ ប្រជាពលរដ្ឋទីទ័លក្រ , ចាស់ជរាគ្មានទីពឹង , ជនពិការ សរុបចំនួន ៥០ គ្រួសារ ក្នុង បរិវេណ វត្ត ពោធិ៍ចិនតុង ភូមិ ប៉ប្រកខាងជេីង សង្កាត់ កាកាប ទី១ ខណ្ឌ ពោធិ៍ សែនជ័យ ។
មន្ត្រីឱ្យដឹងថា៖អំណោយ ដែលលោកអភិបាលខណ្ឌ បានយកទៅផ្តល់ជូន នៅពេលនោះរួមមាន: អង្ក ២៥គក្រ , ត្រីខ ១០ កំប៉ុង និងថវិកា ៥០.០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង