ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ទស្សនកិច្ចសិក្សា ទីតាំងសក្តានុពលទេសចរណ៍ ក្នុងក្រុងបូកគោ

96

កំពត ៖ មន្ដ្រីជាន់ខ្ពស់ ក្រសួង បរិស្ថាន នៅព្រឹកថ្ងៃសុក្រទី ១១ ខែមិនា ឆ្នាំ ២០២២នេះ បានឱ្យដឹងថា ៖ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ លោក ឡូយ សុផាត ប្រធានគណៈកម្មការ ព្រមទាំងលោកអនុប្រធាន, លេខាធិការ, សមាជិកគណ:កម្មការទី៣ អមដំណើរដោយ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រីអភិបាលក្រុងបូកគោ និងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើដំណើរចុះទស្សនកិច្ចទីតាំង សក្តានុពលទេសចរណ៍មួយ ចំនួនក្នុងក្រុងបូកគោ ខេត្តកំពត នារសៀលថ្ងៃទី១០ និង១១ ខែមីនា ឆ្នាំ២០២២។
ក្នុងដំណើរ ទស្សនកិច្ចនេះដែរ ថ្នាក់ដឹកនាំក្រសួង ក៏បានអញ្ជើញទស្សនាសួនបន្លែ បឹងធម្មជាតិ ផ្កាបំពង់ប្រឡោម ព្រះវិហារកាតាលិក(របស់ជនជាតិបារាំង) អគាររដ្ឋបាលក្រុង បូកគោប្រវតិ្តសាស្រ្ត វាលស្រែ១០០ឬ ៥០០ វត្តសំពៅប្រាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីចុះពីភ្នំ បូកគោទៅកាន់ផ្លូវជាតិលេខ៤។

សូមបញ្ជាក់ថា ៖ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងក្របខណ្ឌនៃ អញ្ជើញចុះពិនិត្យសមិទ្ធផល ការងាររបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ផង និងការចូលរួមសិក្ខាសាលា ស្តីពីការគ្រប់គ្រងឧទ្យានជាតិ និងការប្រែប្រួលអាកាសធាតុរបស់ គណៈកម្មការទី៣ នៃរដ្ឋសភានៅថ្ងៃទី៩ និងទី១០- ១១ ខែមីនា ឆ្នាំ២០២២នេះផង ក្នុងគោលបំណងសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ អំពីសក្ដានុពល វិស័យទេសចរណ៏ នៅតំបន់បូកគោ ខេត្ដកំពត ៕ សរិត

អត្ថបទដែលជាប់ទាក់ទង