ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វីរកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា ម្ចាស់មេដាយមាស ពិភពលោក៤ជំនាន់ ស្នើឱ្យអង្គការតម្លាភាព ដកវីដេអូដែលសម្ភាស លោកស្រីចេញពីកម្មវិធី

82

ភ្នំពេញ៖ មបណ្តាញសង្គម ដែលបណ្តាញព័ត៌មាន យើងទទួលបាននៅថ្ងៃនេះ វីរកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ បានស្នើឱ្យអង្គការតម្លាភាព ដកវីដេអូដែលសម្ភាស លោកស្រីចេញពីកម្មវិធី «ស្រ្តីដែលមានឥទ្ធិពលនៅ ប្រទេសកម្ពុជាឆ្នាំ២០២១» ដោយសារភ្ជាប់ទៅ នឹងរឿងនយោបាយ។

លិខិតរបស់ លោកស្រី កែ ឡេង ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានផ្ញើជូន នាយកប្រតិបត្តិអង្គការតម្លាភាពនៃកម្ពុជា ដោយស្នើសុំដក និងហាមចាក់ផ្សាយ វីដេអូសម្ភាសរបស់លោកស្រី ដោយការមើលឃើញ ពីចេតនានៃការផ្សាភ្ជាប់លោកស្រីទៅនឹងសកម្មភាពនយោបាយ ដោយមិនមានការទទួលដឹងជាមុន។
ខ្លឹមសារទាំងស្រុងរបស់ លោកស្រី កែ ឡែង បានសរសេរថា៖
«ខ្ញុំបានទទួលលិខិតអញ្ជើញ របស់អង្គការតម្លាភាពកម្ពុជា ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ហើយក៏បានឃើញវីដេអូខ្លីសង្ខេបស្តីពី៖ «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដែលសមាសភាពស្ត្រីទាំង១០រូបនោះក៏ មានសមាសភាព មកពីអតីតគណបក្សសង្គ្រោះជាតិ ផងដែរ (លោកស្រី មួរ សុខហួ)។

ក្នុងន័យនេះ ខ្ញុំសូមបញ្ជាក់ជូន លោកនាយកប្រតិបត្តិជ្រាបថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលខ្ញុំផ្តល់ដល់ អង្គការតម្លាភាពនៃកម្ពុជា គឺធ្វើឡើងក្រោយ ក្រុមការងារតម្លាភាពកម្ពុជា បានទាក់ទងជាច្រើនដង ដោយបញ្ជុះបញ្ជូលធ្វើឱ្យខ្ញុំយល់ថា កិច្ចសម្ភាសនេះ គឺដើម្បីតែលើកកម្ពស់ អបអរសាទរតម្លៃស្ត្រីកម្ពុជា ដោយមិនពាក់ព័ន្ធនឹងការងារនយោបាយណាមួយនោះទេ។
ក្នុងន័យនេះ ដោយឃើញកម្រងវីដេអូ និងវេទិកាដែលរៀបចំ ដោយអង្គការរបស់ លោកមានការផ្សាភ្ជាប់ច្រើនទៅនឹងសកម្មភាពដូចបានបញ្ជាក់ខាងលើ ខ្ញុំស្នើសុំ លោកនាយកប្រតិបត្តិដក ចេញនូវវីដេអូសម្ភាសន៍របស់ខ្ញុំ និងហាមធ្វើការផ្សព្វផ្សាយទោះ រូបភាពណាក៏ដោយ។ ហើយខ្ញុំក៏នឹងអាក់ខាន ក្នុងការចូលរួមពិធី សម្ភោធវីដេអូនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ»៕

អត្ថបទដែលជាប់ទាក់ទង