ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី២៤កញ្ញាប្រកួត កីឡាហែលទឹកដណ្ដើម ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៥

145


​ភ្នំពេញ៖តាមសេចក្ដីប្រកាសបត៌មាន របស់សហព័ន្ធខ្មែរកីឡាហែលទឹកនោះថា នៅថ្ងៃទី២៤កញ្ញាខាងមុចនេះ សហព័ន្ធនឹងរៀបចំការប្រកួតកីឡាហែលទឹក ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោមស ខេងដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលើកទី៥ ។

​ការប្រកួតគឹមានតែមួយថ្ងៃប៉ុណ្ណោះដោយ ប្រកួតនៅអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែម្ដង ។

លោកហែមគិរីអគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ការប្រកួតនេះរៀបចំឡើងដោយ សហព័ន្ធខ្មែរកីឡាហែលទឹកក្រោម ការឧបត្ថម្ភពីសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

​ការប្រកួតនេះត្រូវបានបែងចែកតាមកម្រិតអាយុ របស់កីឡាករ-កីឡាការិនី ចំនួន៥កម្រិតដោយកម្រិតទី១ កុមារា-កុមារីដែលមាន អាយុក្រោម៨ឆ្នាំគិតត្រឹមថ្ងៃប្រកួត កម្រិតទី២កុមារាកុមារីដែល មានអាយុក្រោម១២ឆ្នាំគិត ត្រឹមថ្ងៃប្រកួតកម្រិតទី៣ កុមារា-កុមារី ដែលមានអាយុក្រោម១៨ឆ្នាំ គិតត្រឹមថ្ងៃប្រកួត កម្រិតទី៤ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ និងកម្រិតទី៥ ក្រុមឡាករ-កីឡាការិនីជនពិការ។ ចំណែកកីឡាករ-កីឡាការិនី ម្នាក់ៗអាចមាន សិទ្ធិប្រកួតបាន ចំនួន២វិញ្ញាសា។

​លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេង អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថានេះជាការប្រកួត ដែលឧបត្ថម្ភទាំងស្រុងដោយ សម្ដេចក្រឡាហោមស ខេង ។ សម្រាប់អ្នក ដែលមិនមានចំណាត់ថ្នាក់ក៏ លោកមានរង្វាន់ ដើម្បីលើកទឹកចិត្តដល់ពួកគេដែរ ។ រង្វាន់លើកទឹកចិត្តនោះ មិនច្រើនទេតែវាជាការលើក ទឹកចិត្តដើម្បីឲ្យគេប្រឹងប្រែង និងមានទឹកចិត្តចូលរួម ប្រកួតលើកក្រោយៗទៀត ៕

អត្ថបទដែលជាប់ទាក់ទង