ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករ ខេត្តបាត់ដំបង ទទួលម៉ាស៊ីនដាំស្រូវ ពីប្រទេសអូស្ត្រាលី

60

,,,,,,,,,,,,,,,,,,

បាត់ដំបង៖ ក្នុងចំណងទំនាក់ទំនងការទូត៧០ ប្រទេសអូស្ត្រាលី និង ប្រទេសកម្ពុជា ប្រទេសទាំងពីរ ចូលរួមអបអរសាទរខួបទី៧០ នៃការធ្វើទំនាក់ទំនងការទូតនេះ ដោយភាគី នៃប្រទេសអូស្ត្រាលី បានរៀបចំបើកឱ្យមានការធ្វើបទបង្ហាញ បច្ចេកទេសកសិកម្មលើការ ប្រើប្រាស់ម៉ាស៊ីនដាំស្រូវ និង ការដាក់កម្រិតឡាស៊ែរ ជូនដល់ប្រជាកសិករក្នុងខ្សែច្រវ៉ាក់ ផលិតកម្មលើដំណាំស្រូវ ដែលជាបច្ចេកទេសដ៏សំខាន់ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ ប្រជាកសិករកាន់តែមានការរីកចម្រើន ក្នុងទឹងដីខេត្តបាត់ដំបង។

ទិវាស្រែបង្ហាញលើបច្ចេកទេសកសិកម្ម ដោយម៉ាស៊ីនដាំស្រូវ និងការដាក់ កម្រិតឡាស៊ែរនេះ បានរៀបចំឡើងនៅសាលាដុនបូស្កូ ស្ថិតនៅក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ ដោយមានការចូលរួមពី ឯកអគ្គរាជទូតរងនៃស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា លោក Andreas Zurbru gg និង មន្ត្រីកសិកម្មខេត្តបាត់ដំបង។

ឯកអគ្គរាជទូតរង នៃស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា លោក Andreas Zurbrugg បានបញ្ជាក់ថា៖ ឆ្នាំនេះជាឆ្នាំពិសេសនៃទំនាក់ទំនងទ្វេរភាគីរវាងប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា ដែលជាឆ្នាំទី៧០ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ។លោកបានរំលឹកថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៥២ ប្រទេសអូស្ត្រាលី បានបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ប្រទេសឡាវ និងប្រទេសវៀតណាម ដែលការបង្កើតចំណងការទូតប្រទេសទាំងដប់នៅក្នុងសហគមន៍អាស៊ាន) ក្នុងអំឡុងការទូតរយៈពេល ៧០ឆ្នាំនេះ ដៃគូសហការបានផ្តល់កិច្ចគាំទ្រដល់កម្ពុជា គឺជាផ្នែកមួយដ៏សំខាន់ ក៏ដូចជាការគាំទ្រប្រទេសផ្សេងៗទៀតផងដែរ ។
លោកបានបន្តថា ការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការជំនួយ ទៅលើវិស័យកសិកម្មគឺជាចំណុច មួយដ៏សំខាន់ដោយសារ តែប្រទេសអូស្ត្រាលីពឹងផ្អែក ផ្នែកសេដ្ឋកិច្ចទៅលើវិស័យកសិកម្ម។ ប្រទេសអូស្ត្រាលីមានបទពិសោធន៍ និងចំណេះដឹងល្អៗ ដែលអាចជួយ ដល់ប្រទេសកម្ពុជា តាមរយៈគម្រោង អាខ្យា (ACIAR) ហើយបើមើលទៅលើប្រវត្តិនៃការជួយតាំងពីចាប់ផ្តើមដំបូងទាក់ទង ទៅនឹងការបង្កើតវិទ្យាស្ថាន ស្រាវជ្រាវ និងអភិវឌ្ឍន៍ស្រូវនៅកម្ពុជា គឺតាំងពីឆ្នាំ១៩៨៧ ដោយផ្ដល់ពូជស្រូវចំនួន១០០មុខ ដល់ប្រជាកសិករ និងជួយបាន ប្រព័ន្ធធារាសាស្ត្រផងដែរ ក្នុងនោះប្រទេសអូស្ត្រាលី បានជួយទៅផ្នែកកែឆ្នៃ ក្រោមគម្រោងកាវ៉ាក់ ជួយបង្កើតលទ្ធភាពកសិកម្ម និងបានសាងសង់ប្រព័ន្ធធារាសាស្ត្រ ចំនួន៣០ប្រព័ន្ធ ។

លោក Andreas Zurbrugg មានសង្ឃឹមថា កិច្ចសហការ ល្អនេះនឹងបន្តទៅមុខទៀត ជាមួយក្រសួងពាក់ព័ន្ធ ហើយការបង្ហាញថ្ងៃនេះ គឺជាម៉ាស៊ីនដាំស្រូវអាច ជួយដល់កសិករបានយល់ពីប្រសិទ្ធភាពរបស់ម៉ាស៊ីន ដែលអាចជួយឱ្យប្រជា កសិករខ្នាតតូចអាចបង្កើន លទ្ធភាពកសិកម្ម បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ ក៏ដូចជាបញ្ហាសុខភាព ជាពិសេសបង្កើនសេដ្ឋកិច្ចគ្រួសារ របស់ពួកគាត់បានមួយផ្នែកផងដែរ ។

សូមបញ្ជាក់ថា៖ គម្រោង AGIAR គឺជាការពង្រឹង និងការធ្វើពិពិធកម្ ប្រកបដោយនិរន្តរភាពនៅក្នុងប្រព័ន្ធស្រូវទំនាប នៅតំបន់ទិស ភូមិភាគពាយព្យ នៃប្រទេសកម្ពុជា ដោយបានផ្តោតសំខាន់ជាពិសេសលើការដាំដុះស្រូវ តាមយន្តការក្រោម លក្ខខណ្ឌគ្រាប់ពូជស្ងួត និងសើម ហើយក្នុងអំឡុងនឆ្នាំ២០២១ ការប្រើប្រាស់យន្តហោះ គ្មានមនុស្សបើក ដើម្បីអនុវត្តបាញ់ថ្នាំសម្លាប់ស្មៅ មុនកើតមានលើស្រូវពូជ ។ Cam Sid បានសហការជាមួយ CAVAC លើម៉ាស៊ីនដាំស្រូវតាំងពីឆ្នាំ២០១៦ និងការប្រើប្រាស់សារធាតុគីមីកសិកម្ម ដោយប្រើយានជំនិះគ្មានមនុស្សបើក ចាប់តាំងពីឆ្នាំ២០១៩ ។ នៅឆ្នាំ២០២១ Cam Sid បានចាប់ផ្តើម សហការជាមួយវិទ្យាស្ថាន ស្រាវជ្រាវស្រូវអន្តរជាតិលើ CGIAR ទៅលើម៉ាស៊ីនដាំស្រូវ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង